សិប្បកម្មបុរាណផ្នែកសិល្បៈតាំងលម្អនិងភ្លេងខ្មែរនៅសហគមន៍កុដិសូរទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវទេសចរ
ជាគោលនយោបាយរបស់អាជ្ញាធរជាតិអប្សរាក្នុងការអភិរក្សតំបន់អង្គរមានទាំង ជំនឿ សាសនា សិល្បៈ ទំនៀមទម្លាប់ របៀបរបបរស់នៅ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ អាជ្ញាធរជាតិអប្សរាតែងសហការ ផ្តល់យោបល់ ជួយគាំទ្រាំសហគមន៍ ដើម្បីឱ្យសហគមន៍មានគំនិតឆ្នៃប្រឌិត និងចូលរួមអភិវឌ្ឍន៍សហគមន៍ខ្លួនដោយខ្លួនឯង។ ជាក់ស្តែងដោយមើលឃើញពីសក្តានុពលសិល្បៈបុរាណក្នុងការទាក់ទាញទេសចរដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាជន អាជ្ញាធរជាតិអប្សរាសហការណ៍ជាមួយប្រទេសញូវហ្សេឡែនតាមរយៈគម្រោង (ACHA) បង្កើតសហគមន៍កុដិសូរឡើងនៅឆ្នាំ២០១០ នៅភូមិរហាលនិងស្រះស្រង់ខាងជើង ដើម្បីលើកតម្លៃសិល្បៈខ្មែរផងនិងបង្កើនជីវភាពប្រជាជនក្នុងតំបន់ឱ្យកាន់តែប្រសើរផង ព្រោះអ្នកស្រុកនៅភូមិនេះមានចំណេះជំនាញខាងសិល្បៈសិប្បកម្មយ៉ាងចំណានពីដូនតារហូតមកដល់បច្ចុប្បន្ន។ លោក ...