សិស្សសាលា ក្នុងស្រុកប្រាសាទបាគង ១២នាក់ ពុលនំបុ័ងដាក់លក់នៅតាមសាលា
នៅព្រឹកថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ២០២០នេះ មានករណីសិស្ស ចំនួន១២នាក់ មានអាការៈក្អួតចង្អោរ ស្ថិតក្នុងសាលាអនុវិទ្យាល័យ ជា ស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង បន្ទាប់ពីទទួលទាននំបុ័ងដែលលក់នៅតាមសាលា។ តាមរបាយការណ៍របស់សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បង្ហាញថា នំបុ័ងដែលសិស្សទាំងនោះ បានទទួលទាន ត្រូវបានអ្នកលក់ យកមកពីផ្សាររលួស ...