កម្មវិធីអប់រំសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សាជាប្រចាំ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពពិការភ្នែកប្រកបដោយលទ្ធផលល្អប្រសើរ
ការអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាពភ្នែកនៅតាមគ្រឹះស្ថានសិក្សា គឺបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការកាត់បន្ថយភាពពិការភ្នែក ដែលអាចបង្ការបានប្រកបដោយលទ្ធផលល្អប្រសើរ និងបានសហការជាមួយអ្នកពាក់ព័ន្ធនានា ក្នុងការវាស់គំហើញសិស្សនៅតាមគ្រឹះស្ថានសិក្សា ក្នុងគោលបំណងស្តារគំហើញរបស់សិស្សានុសិស្សដែលបញ្ហាខ្សោយគំហើញ ដើម្បីឱ្យពួកគេ មានលទ្ធភាពសិក្សារៀនសូត្រពេញលេញ។ ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ ស្ដីពីសុខភាពភ្នែកដល់ក្រុមយុវជនជាសិស្សវិទ្យាល័យអង្គរ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបញ្ជាក់ថា ...