Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

គិត​ត្រឹម៦​ខែ​ដើមឆ្នាំ​២០១៩ ខេត្តសៀមរាប​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​បាន ២៤២​ករណី

ដោយ Pothe Thun
14/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
គិត​ត្រឹម៦​ខែ​ដើមឆ្នាំ​២០១៩ ខេត្តសៀមរាប​បង្ក្រាប​ប​ទ​ល្មើស​គ្រឿងញៀន​បាន ២៤២​ករណី
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​រយៈពេល ៦​ខែ​ដើមឆ្នាំ​២០១៩​នេះ កម្លាំង​សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ ទូ​ទាង​ខេត្ត មាន​ចំនួន ២៤២​ករណី ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បាន​ចំនួន ៦៩០​នាក់ ក្នុងនោះ​ស្រី ៥០​នាក់ រួម​និង​វត្ថុតាង​សរុប​ជិត ៨​គីឡូក្រាម​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន នា​ព្រឹក​ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ​២០១៩​នេះ នៅ​សាលា​ខេត្តសៀមរាប​។​

​លោក ពៅ ពិសិដ្ឋ បានបញ្ជាក់​បន្ថែមថា ខេត្តសៀមរាប​មិនមែន​មូលដ្ឋាន​នៃ​ការផលិត​គ្រឿងញៀន​នោះទេ តែ​ជា​កន្លែង​កំពុង​ទទួលរង​ឥទ្ធិពល​នៃ​ការធ្វើ​ចរាចរណ៍​គ្រឿងញៀន​ឆ្លងកាត់​ទាំង​ក្នុង និង ក្រៅប្រទេស ដែល​វា​បាននិងកំពុង​បង្កបញ្ហា​ស្មុគស្មាញ​ជាច្រើន ដល់​ការងារ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង ការអភិវឌ្ឍ ក្នុង​ខេត្តសៀមរាប ក៏ដូចជា​សង្គមជាតិ​ទាំងមូល​ផងដែរ​។ ក្នុងនោះ ជនរងគ្រោះ ដោយសារ​គ្រឿងញៀន​ត្រូវ​បញ្ជូនទៅ​អប់រំ ព្យាបាល និង ស្តារនីតិសម្បទា នៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ក្នុង​ឆមាស​ទី ១ ឆ្នាំ​២០១៩​នេះ មាន​ចំនួន​៦៨០​នាក់ ក្នុងនោះ​ស្រី​៣១​នាក់ និង បានធ្វើ​សមាហរណកម្ម​ទៅ​រស់នៅក្នុង​សហគមន៍​វិញ​បាន​ចំនួន ៤៧០​នាក់ ក្នុងនោះ​ស្រី​២៤​នាក់​។ ទន្ទឹមនឹងនោះ ក្រុមមន្ត្រី​ជំនាញ និង​កម្លាំង​សមត្ថកិច្ច​ខេត្ត ក៏បាន​ធ្វើការ​ផ្សព្វផ្សាយ អប់រំ អំពី​ខ្លឹមសារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន សរុប​បាន ១​ពាន់​៥០០​លើក មាន​អ្នកចូលរួម​ជិត​៨​ម៉ឺន​នាក់ ក្នុងនោះ​ស្ត្រី ជិត​៥​ម៉ឺន​នាក់ និង អនុវត្តន៍​វិធានការ​រដ្ឋបាល ចំពោះ​អ្នកបើកបរ​យានយន្ត ចំនួន​១៦​លើក ស្មើ ៣៨៩​នាក់ លទ្ធផល​វិជ្ជមាន មាន​៤២​នាក់ និង​បាន​បញ្ជូនទៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា អ្នកញៀន​គ្រឿងញៀន​ខេត្តសៀមរាប​ផងដែរ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​លើកឡើងថា គ្រឿង ញៀន គឺជា​បញ្ហា​សកល និង ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ឈានទៅ​បង្ក​មហន្តរាយ​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និង សង្គមជាតិ​ទាំងមូល ។ ដូច្នេះ វគ្គ​បណ្តុះបណ្តាល​នាពេលនេះ នឹង​ផ្តល់​ពុទ្ធិ​គន្លឹះ​ជាដើម​ទុន និង ជា​មូលដ្ឋានគ្រឹះ​ដល់​ថ្នាក់ដឹកនាំ និង មន្ត្រី​អនុវត្តន៍​ច្បាប់​គ្រប់​ជាន់ថ្នាក់​នៅ​មូលដ្ឋាន ដើម្បី​ឈានទៅ​បន្ត​ស្វែងយល់​បន្ថែម លើ​ច្បាប់ និង លិខិតគតិយុត្ត​នានា​ជា​ធរមាន ក៏ដូចជា​ការបង្កើន​ឆន្ទៈ និង ភាពម្ចាស់ការ​របស់​ថ្នាក់ដឹកនាំ ទាំង​កម្រិត​ជំនាញ និង បច្ចេកទេស ក្នុងការ​អនុវត្ត​ការងារ​ប្រចាំថ្ងៃ និង ការកែទម្រង់​ច្បាប់ ការអនុវត្ត​គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិ ភាព និង យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល ។ ឯកឧត្តម​ក៏មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​វគ្គ​បណ្តុះបណ្តាល នេះ សិក្ខាកាម​ទាំងអស់​និង​បានធ្វើ​ការពិភាក្សា និង ចែករំលែក​បទពិសោធ​ន៍ ដើម្បី​ប្រមូលផ្តុំ​ពុទ្ធិ​ថ្មីៗ នឹង​ទទួលបាន​នូវ​ចំណេះដឹង បទពិសោធន៍​ថ្មីៗ ដើម្បី​យកទៅអនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន​នៅតាម​មូលដ្ឋាន​របស់ខ្លួន ៕

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

 

​អត្ថបទ និង រូបភាព ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ប​ទ​ល្មើស​គ្រឿងញៀន ខេត្តសៀមរាប​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្ដី​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង ចុះ​ឈ្មោះ​បោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​ជាច្រើន​នាក់រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត មួយកន្លែង​កណ្ដាល​ក្រុង​សៀមរាប

មនុស្ស​ជាច្រើន​នាក់រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​ផ្ទុះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត មួយកន្លែង​កណ្ដាល​ក្រុង​សៀមរាប

អ្នកជំនាញ​ថតរូបឯកសារ​សត្វ នៅក្នុង​ប្រទេស​កម្ពុជានាំយក​រូប​សត្វ​ស្លាប ដ៏​កម្រ ជូន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

អ្នកជំនាញ​ថតរូបឯកសារ​សត្វ នៅក្នុង​ប្រទេស​កម្ពុជានាំយក​រូប​សត្វ​ស្លាប ដ៏​កម្រ ជូន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    193 shares
    Share 77 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.