គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា ការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពកុមារ នៅតែជាក្ដីកង្វល់
ក្នុងអង្គសិក្ខាសាលា ស្តីពីការលើកកម្ពស់ ការអនុវត្តគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការរពារកុមារ ធ្វើឡើងនៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តសៀមរាប បង្ហាញថា អំពើហិង្សា, ការរំលោភបំពានផ្លូវភេទ, ការកេងប្រវ័ញ្ចកម្លាំងពលកម្ម, ការបំពានសារធាតុញៀន, ជំងឺអេដស៍ ...