អគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាសុំឲ្យអាជ្ញាធរខេត្តសៀមរាបបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើបញ្ហាអនាម័យចំណីអាហារនៅក្នុងខេត្ត
ក្នុងឱកាសជួបសម្តែងការគួរសម និង ពិភាក្សាការងារ ជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ ឯកឧត្តម អូ ណាក់ខ្យង អគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវចំណាប់អារម្មណ៍របស់ខ្លួន ចំពោះបញ្ហាសុខភាព អនាម័យលើចំណីអាហារនៅកម្ពុជា ខណៈកន្លងមក មាននិស្សិតកូរ៉េស្ម័គ្រចិត្ត ...