Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជាសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​សៀមរាបបង្កើន​ការយកចិត្តទុកដាក់​បន្ថែមទៀតលើ​បញ្ហា​អនាម័យ​ចំណីអាហារ​នៅក្នុង​ខេត្ត​

ដោយ Pothe Thun
15/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
180
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុង​ឱកាស​ជួប​សម្តែង​ការគួរសម និង ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្តម អូ ណាក់​ខ្យង អគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​នូវ​ចំណាប់អារម្មណ៍​របស់​ខ្លួន ចំពោះ​បញ្ហា​សុខភាព អនាម័យ​លើ​ចំណីអាហារ​នៅ​កម្ពុជា ខណៈ​កន្លងមក មាន​និស្សិត​កូរ៉េ​ស្ម័គ្រចិត្ត ដែល​ចូលមក​កម្ពុជា បាន​ទទួល​គ្រោះថ្នាក់ ធ្វើឲ្យ​ប្រជាជន​កូរ៉េ ដែល​ចូលមក​ធ្វើ​ទេសចរណ៍​មាន​ការភ័យខ្លាច ដូច្នេះ ដើម្បី​ឲ្យ​ក្រុម​និស្សិត​មាន​ទំនុកចិត្ត សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត ផ្តល់​ព័ត៌មាន​ល្អៗ​ដល់​ពួកគេ ក្នុង​ការ​យក​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត ដល់​ប្រជាជន​កូរ៉េ ។​

​ជាមួយ​នូវ​ការសម្តែង​ការសោកស្តាយ ចំពោះ​ការបាត់បង់​ជីវិត​របស់​និស្សិត​កូរ៉េ ដែល​បាន​កើតឡើង​នៅ​ក្រុងភ្នំពេញ ដោយ​បញ្ហា​ពុល​ចំណីអាហារ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានបញ្ជាក់​ថា ចំពោះ​បញ្ហា​អនាម័យ​សុខភាព​ចំណីអាហារ​នៅក្នុង​ខេត្តសៀមរាប ក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា​អាជ្ញាធរ​ខេត្ត បាន​យកចិត្តទុកដាក់​ជា​ខ្លាំង​ក្នុង​ការចុះ​ត្រួតពិនិត្យ​លើ​ចំណីអាហារ​នៅតាម​ទីផ្សារ និង ហាង​ទំនើប​ក្នុង​ខេត្ត ព្រោះថា​បញ្ហា​សុខភាព​ចំណីអាហារ​នេះ មិនមែន​ចោទ​ចំពោះ​អ្នកទេសចរ​កូរ៉េ​តែប៉ុណ្ណោះ​ទេ គឺ​វា​ប៉ះពាល់​ដល់​ប្រជាជន និង ភ្ញៀវ​ទេសចរណ៍​ឯទៀត ប្រសិនបើ​អាជ្ញាធរ​យើង​មិន​បាន​យកចិត្តទុកដាក់​នោះ ។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មីៗ​នេះ ក្រសួង​ទេសចរណ៍ បាន​ចេញ​សារាចរ​ណែនាំ​មួយ ស្ដី​ពី​ការពង្រឹង​សុវត្ថិភាព​ចំណីអាហារ​តាម​មូលដ្ឋាន​អាជីវកម្ម ភោជនីយដ្ឋាន​និង​អាហា​រដ្ឋា​ន​ទេសចរណ៍ ដោយ​បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​ដល់​ការពង្រឹង​សុវត្ថិភាព​ចំណីអាហារ នៅតាម​មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍ ក្រសួង​ទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត នឹង​មិន​ផ្ដល់​អាជ្ញា​បណ្ណ​ទេសចរណ៍​ដល់​គ្រប់​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​ទាំងឡាយណា ដែល​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ ពី​ក្រសួង​សុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ជាពិសេស​ក្រសួង​ទេសចរណ៍ នឹង​សម្រេច​ដកហូត​មក​វិញ​នូវ​អាជ្ញា​បណ្ណ​ទេសចរណ៍ ប្រសិន​បើ​ពិនិត្យ​ឃើញថា មូលដ្ឋាន​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​នោះ ពុំ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​បទដ្ឋាន​អនាម័យ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ឬ​មន្ទីរ​សុខាភិបាល ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាបរដ្ឋបាល​ខេត្ត​សៀមរាបសុវត្ថិភាព​ចំណីអាហារ​អគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ដាច់​សសៃ​ឈាម​ក្នុង​ខួរក្បាល​

ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ដាច់​សសៃ​ឈាម​ក្នុង​ខួរក្បាល​

ថ្ងៃ​ម្សិលមិញ​នេះអភិបាលខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជានិង​អភិបាល​ក្រុង​ស៊ី​សុង​បា​ណាខេត្ត​យូ​ណាននៃ​ប្រទេស​ចិន បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​

ថ្ងៃ​ម្សិលមិញ​នេះអភិបាលខេត្ត​សៀមរាបនៃ​ប្រទេស​កម្ពុជានិង​អភិបាល​ក្រុង​ស៊ី​សុង​បា​ណាខេត្ត​យូ​ណាននៃ​ប្រទេស​ចិន បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​

ប្រទេស​អូស្ត្រាលី​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​វេទិការ​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៨

ប្រទេស​អូស្ត្រាលី​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​វេទិការ​សភា​អាស៊ី​-​ប៉ាស៊ីហ្វិក លើក​ទី​២៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.