បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតមាន !
កិច្ចប្រជុំរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ បានបិទបញ្ចប់ដោយជោគជ័យជាមួយនឹងលទ្ធផលលើចំណុចអាទិភាពចំនួន៥ក្រោយពីដំណើរការទៅអស់រយ:ពេល ៨ថ្ងៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២២។ កិច្ចប្រជុំរដ្ឋមន្ដ្រី សេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធនេះ បានប្រាព្ឋពិធីបិទ និងបានរៀបចំសន្និសីទសារព័ត៌មាន កាលពីរល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ...