មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖បញ្ហាគ្រឿងញៀន និងមេរោគអេដស៍ នៅតែជាបញ្ហាប្រឈមខ្លាំងចំពោះអ្នកបម្រើការងារតាមសេវាកម្មកម្សាន្ត
បច្ចុប្បន្នមិនមែនមានតែប្រទេសកម្ពុជាមួយទេ ដែលមានការចម្លងមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន តែវាគឺជាបញ្ហាសាកល ដែលទាំងនេះគឺជាបញ្ហាប្រឈមនិងមានផលប៉ះពាល់ខ្លាំង ចំពោះអ្នកបម្រើការតាមទីតាំងសេវាកម្មកម្សាន្តមួយចំនួន ហើយបញ្ហានេះដែរក្រសួង ស្ថាប័នពាក់ព័ន្ធបាននឹងកំពុងយកចិត្តដាក់ខ្ពស់ទៅលើបញ្ហាទាំងអស់នេះ តាមរយៈការផ្សព្វផ្សាយ និងជួយដោះស្រាយជូនដល់ពួកគាត់ទាំងនោះ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ ហាងសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងសិក្ខាសាលាស្តីពីលក្ខខណ្ឌនៃការទទួលបានការលើកសសើរសម្រាប់សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្ត ដែលអនុវត្តតាមប្រការលេខ០៨៦ ...