ក្រុមការងាអន្តរក្រសួង បើកកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅសំខាន់ៗក្នុងខេត្តសៀមរាប
ក្នុងដំណើរចុះពិនិត្យសិក្សាគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅទូទាំងប្រទេស នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ និងក្រសួងទេសចរណ៍ បានជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនទូរគមនាគមន៍ចំនួន១២ និង មន្ទីរ អង្គភាពពាក់ព័ន្ឋក្នុងខេត្ត ដើម្បីសាងសង់បង្គោលអង់តែនទូរស័ព្ទចល័ត និងការតភ្ជាប់បណ្តាញអ៊ីនធើណិត ក្នុងន័យពង្រីកវិសាលភាព និងគុណភាពនៃប្រព័ន្ធទូរគមនាគមន៍។ តាមការឱ្យដឹងពីឯកឧត្តម ...