Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងាអន្តរក្រសួង បើកកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅសំខាន់ៗក្នុងខេត្តសៀមរាប

ដោយ Pothe Thun
16/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងាអន្តរក្រសួង បើកកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅសំខាន់ៗក្នុងខេត្តសៀមរាប
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងដំណើរចុះពិនិត្យសិក្សាគុណភាពសេវាទូរគមនាគមន៍ នៅតាមគោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅទូទាំងប្រទេស នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូក្រុមការងារអន្តរក្រសួងរួមមាន ក្រសួងប្រៃសណីយនិងទូរគមនាគមន៍ និងក្រសួងទេសចរណ៍ បានជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនទូរគមនាគមន៍ចំនួន១២ និង មន្ទីរ អង្គភាពពាក់ព័ន្ឋក្នុងខេត្ត ដើម្បីសាងសង់បង្គោលអង់តែនទូរស័ព្ទចល័ត និងការតភ្ជាប់បណ្តាញអ៊ីនធើណិត ក្នុងន័យពង្រីកវិសាលភាព និងគុណភាពនៃប្រព័ន្ធទូរគមនាគមន៍។

តាមការឱ្យដឹងពីឯកឧត្តម សូ វីសុទ្ឋី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានប្រតិភូដឹកនាំកិច្ចប្រជុំ បង្ហាញថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) ក្រុមការងារអន្តរក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំកិច្ចប្រជុំ និងចុះត្រួតពិនិត្យសិក្សាគុណភាពសេវាទូរគមនាគមន៍តាមគោលដៅទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅទូទាំងប្រទេសចាប់ពីខែកញ្ញា ឆ្នាំ២០២២នេះតទៅ ដើម្បីពង្រឹងគុណភាពសេវានិងបានជាមូលដ្ឋាន និងសាងសង់បង្គោលអង់តែនចំនួន១០០ ដូចដែលមានចែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក.ប.ទ. ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ជាមួយគ្នានេះក្រសួងក៏បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវា ដែលបានបែងចែកជា៥តំបន់ផងដែរ។ ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា សម្រាប់ខេត្តសៀមរាបជាតំបន់ទី៤ និងមាន៧គោលដៅ ស្ថិតនៅក្នុងតំបន់ប្រាសាទ គោដៅសហគមន៍ទេសចរណ៍ធម្មជាតិ និងតំបន់អាទិភាពមួយចំនួនទៀត។ ក្នុងនោះក្រុមការងារ នឹងធ្វើការចុះពិនិត្យ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានកត់សម្គាល់ថា មកដល់ពេលនេះតំបន់ជាច្រើននៅក្នុងខេត្តសៀមរាប ជាពិសេសគោលដៅសំខាន់ៗមួយចំនួនរបស់ខេត្ត មានការពិបាក ឬពុំអាចទំនាក់ទំនងគ្នាបាននោះទេ។ ជាឧទាហរណ៍ ចំណុចខ្លះនៃមណ្ឌលមន្ទីររដ្ឋបាលខេត្ត សាលាស្រុកបន្ទាយស្រី សាលាស្រុកអង្គរធំ តំបន់ភូមិធម្មជាតិរុនតាឯក ។ល។ លោកអភិបាលរងខេត្ត បានសម្តែងការគាំទ្រ និងផ្តល់កិច្ចសហការយ៉ាងពេញទំហឹង ជាមួយក្រុមការងារអន្តរក្រសួង ដើម្បីពន្លឿនការងារនេះ សម្រេចបានឆាប់រហ័ស។ ទន្ទឹមនោះ លោកក៏បានស្នើដល់ក្រុមការងារ ជួយរៀបចំសំណើរប្រព័ន្ឋសេវាអ៊ិនធើណិតសាធារណៈនៅតាមដងស្ទឹងសៀមរាប ពីចំណុចស្ពានអតិតមន្ទីរទេសចរណ៍ ទៅដល់ស្ពានវត្តព្រះព្រហ្មរ័ត្ន ព្រោះទីតាំងទាំងនេះ សំបូរភ្ញៀវទេសចរជាតិ និងអន្តរជាតិធ្វើដំណើរទៅមក។

ជាមួយនោះ ឯកឧត្តម ស៊ា ណារ៉េត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ និងទូរគមនាគមន៍ និងជាប្រធានទទួលបន្ទុកតំបន់៤ ក៏បានរំលឹកដល់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ទាំងអស់ ត្រូវពង្រឹងការងារបច្ចេកទេសឡើងវិញ ចៀសវាងភាពព្រងើយកន្តើយចំពោះអតិថិជន ដែលអាចរងពិន័យអន្តរការណ៍។ ឯកឧត្តម ក៏បានបញ្ជាក់ដែរថា៖ យោងតាម“ប្រកាសស្តីពីគុណភាពសេវាទូរគមនាគមន៍” ប្រតិបត្តិករទូរគមនាគមន៍មាន រយៈពេល ១០ (ដប់) ខែ ដើម្បីកែលំអ និងពង្រឹងគុណភាពសេវាទូរគមនាគមន៍របស់ខ្លួន ក្នុងករណីប្រតិបត្តិករទូរគមនាគមន៍ណាមិនអនុវត្តន៍តាមស្តង់ដារអប្បបរមា ដែលបានកំណត់ក្នុងប្រកាសនេះទេ ប្រតិបត្តិករទូរគមនាគមន៍នោះនឹងត្រូវទទួលរងពិន័យ។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: សេវាទូរគមនាគមន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងអូស្ត្រាលី បើកដំណើរការកម្មវិធី នៃគម្រោងភាពជាដៃគូ នៃកិច្ចការពារអ្នកប្រើប្រាស់ក្នុងទឹកប្រាក់ជាង ១លានដុល្លារ

ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងអូស្ត្រាលី បើកដំណើរការកម្មវិធី នៃគម្រោងភាពជាដៃគូ នៃកិច្ចការពារអ្នកប្រើប្រាស់ក្នុងទឹកប្រាក់ជាង ១លានដុល្លារ

ក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ នាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន ១០វត្ត ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ នាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន ១០វត្ត ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ព្រឹទ្ធសមាជិករបស់អូស្ត្រាលី ទៅទស្សនកិច្ចនៅអង្គការបង្វឹកសត្វកណ្តុររាវរកមីន ក្នុងខេត្តសៀមរាប

ព្រឹទ្ធសមាជិករបស់អូស្ត្រាលី ទៅទស្សនកិច្ចនៅអង្គការបង្វឹកសត្វកណ្តុររាវរកមីន ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.