Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងអូស្ត្រាលី បើកដំណើរការកម្មវិធី នៃគម្រោងភាពជាដៃគូ នៃកិច្ចការពារអ្នកប្រើប្រាស់ក្នុងទឹកប្រាក់ជាង ១លានដុល្លារ

ដោយ Pothe Thun
16/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងអូស្ត្រាលី បើកដំណើរការកម្មវិធី នៃគម្រោងភាពជាដៃគូ នៃកិច្ចការពារអ្នកប្រើប្រាស់ក្នុងទឹកប្រាក់ជាង ១លានដុល្លារ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃប្រទេសអូស្ត្រាលី បានបើកដំណើរការកម្មវិធី នៃគម្រោងភាពជាដៃគូ នៃកិច្ចការពារអ្នកប្រើប្រាស់ កម្ពុជា-អូស្ត្រាលី ជាផ្លូវការ ក្នុងទំហំទឹកប្រាក់១.៣៥លានដុល្លារអូស្ត្រាលី សម្រាប់រយៈពេល៣ឆ្នាំ ដែដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា និងឯកឧត្តម ព្រឹទ្ឋសមាជិក ធីម អៀរីស(Tim Ayres) ឧបការីរដ្ឋមន្ត្រីក្រសួពាណិជ្ជកម្មនិងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្មរបស់អូស្ត្រាលី។

កម្មវិធី នៃគម្រោងភាពជាដៃគូរវាងគណៈកម្មការកិច្ចការប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់អូស្ត្រាលី និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំកម្ពុជានេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីកម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ ការការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងឱ្យមានប្រសិទ្ឋិភាព។ កម្មវិធីនេះដែរ មានគម្រោងសកម្មភាពមួយចំនួនដូចជា ការបង្កើតជំនាញស៊ើបអង្កេតនិងទំនាក់ទំនងជាមួយស្ថាប័នផ្សេងៗខាងក្រៅ ការបង្កើតវិធានការស៊ើបអង្កេត ការផ្តល់ការណែនាំដល់បុគ្គលិក និងការសម្របសម្រួលទំនាក់ទំនងអន្តរជាតិឱ្យកាន់តែទូលំទូលាយ។ ក្នុងនោះកម្មវិធីនេះ ក៏បានគាំទ្រដល់ការអនុវត្តច្បាប់របស់កម្ពុជា នូវច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ឆ្នាំ២០១៩ និងច្បាប់ស្តីពីការប្រកួតប្រជែងឆ្នាំ២០២១ ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយរួម ដើម្បីជំរុញការស្តារសេដ្ឋកិច្ចក្នុងតំបន់ក្រោយវិបត្តិជំងឺកូវីដ-១៩។

កម្មវិធីនៃគម្រោងភាពជាដៃគូនៃកិច្ចការពារអ្នកប្រើប្រាស់ កម្ពុជា-អូស្ត្រាលី គឺជានិមិត្តរូបនៃសាមគ្គីភាព ផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី ដែលនឹងជួយដល់មន្ត្រីកម្ពុជាមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយអ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យពាណិជ្ជកម្មរបស់អូស្ត្រាលី និងទំនាក់ទំនងកាន់តែរឹងមាំ និងជិតស្និទ្ឋជាមួយសហការីផ្នែកកិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែងនៅតាមបណ្តាប្រទេសនៅអាស៊ានផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ នៃប្រទេសកម្ពុជា បង្ហាញថា៖ ថវិកាចំនួន ១.៣៥លានដុល្លារអូស្ត្រាលី ដែលមានរយៈពេល៣ឆ្នាំនេះ នឹងចាប់ផ្ដើមអនុវត្តន៍ពីឆ្នាំ២០២៤ទៅ ជាគម្រោងបន្តពីគម្រោងមុន។ សម្រាប់កម្ពុជា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២នេះ អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បង្ក្រាបករណីមិនប្រក្រតីនៅតាមទីផ្សារបានជាច្រើនករណី ក្នុងនោះដកហូតទំនិញខូចគុណភាពហួសកាលបរិច្ឆេទ បានចំនួនជាង២០០តោន និងចុះពិនិត្យបទល្មើសសេដ្ឋកិច្ចពីករណីឆបោក កិបកេងចំនួនលីត្រនូវប្រេងឥន្ទនៈជាដើម នៅតាមស្ថានីយជាង២០០០ស្ថានីយ ក្នុងនោះជា៤០ភាគរយ មានភាពមិនអនុលោម ប៉ុន្តែអត្រានៃភាពមិនអនុលោមបានថយចុះជាងមុន ដែលបង្ហាញឱ្យឃើញពីការចូលរួមអនុវត្តន៍ច្បាប់កាន់តែច្រើនឡើងៗរបស់អាជីវករ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រសួង​ពាណិជ្ជកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ នាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន ១០វត្ត ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ នាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន ១០វត្ត ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ព្រឹទ្ធសមាជិករបស់អូស្ត្រាលី ទៅទស្សនកិច្ចនៅអង្គការបង្វឹកសត្វកណ្តុររាវរកមីន ក្នុងខេត្តសៀមរាប

ព្រឹទ្ធសមាជិករបស់អូស្ត្រាលី ទៅទស្សនកិច្ចនៅអង្គការបង្វឹកសត្វកណ្តុររាវរកមីន ក្នុងខេត្តសៀមរាប

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ លើកឡើងថាការសិក្សាថ្នាក់មូលដ្ឋានរឹងមាំ ជាគន្លឺះជោគជ័យក្នុងការសិក្សា និងកសាងធនធានមនុស្សប្រកបដោយគុណភាព

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ លើកឡើងថាការសិក្សាថ្នាក់មូលដ្ឋានរឹងមាំ ជាគន្លឺះជោគជ័យក្នុងការសិក្សា និងកសាងធនធានមនុស្សប្រកបដោយគុណភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.