Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ លើកឡើងថាការសិក្សាថ្នាក់មូលដ្ឋានរឹងមាំ ជាគន្លឺះជោគជ័យក្នុងការសិក្សា និងកសាងធនធានមនុស្សប្រកបដោយគុណភាព

ដោយ Pothe Thun
16/09/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ លើកឡើងថាការសិក្សាថ្នាក់មូលដ្ឋានរឹងមាំ ជាគន្លឺះជោគជ័យក្នុងការសិក្សា និងកសាងធនធានមនុស្សប្រកបដោយគុណភាព
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការបណ្តុះបណ្តាលសិស្សឱ្យមានគ្រឹះរឹងមាំពីតូច គឺជាចំណុចចាំបាច់បំផុត ព្រោះកុមារគឺជាក្រដាសស ដូច្នេះបើសិស្សានុសិស្សទទួលបានចំណេះដឹងជាមូលដ្ឋាន ដែលជាគ្រឹះរឹងមាំតាំងពីនៅតូចនោះ ការបន្តការសិក្សារបស់ពួកគេចាប់ពីថ្នាក់បឋម រហូតដល់ឧត្តមសិក្សា នឹងទទួលបានជោគជ័យ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងវេទិកាសាធារណៈ ការពង្រឹងគុណភាពសិក្សាក្នុងបរិបទឌីជីថល និងដោះស្រាយបញ្ហាប្រឈមនានា ស្ថិតនៅសាលាវិទ្យាល័យ២៨មករា ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្តមប្រធានក្រុមការងារ បញ្ជាក់ថា ក្នុងគោលដៅឱ្យសិស្សានុសិស្សនៅតាមតំបន់ជនបទ ទទួលបានការបណ្តុះបណ្តាល និងសិក្សារៀនសូត្រឱ្យមានភាពរឹងមាំពីតូចនោះ ក្រសួងអប់រំយុវជននិងកីឡា បានបង្កើតឱ្យមានសាលាមត្តេយ្យ បឋមសិក្សា រហូតដល់វិទ្យាល័យជាច្រើន នៅតាមមូលដ្ឋាន ដើម្បីឱ្យនៅកៀកនឹងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលជាការផ្តល់ឱកាសឱ្យកុមារតូចៗ និងសិស្សានុសិស្សទាំងអស់ ទៅសាលាបានទៀងទាត់ និងកាត់បន្ថយការបង់ការសិក្សា។ ទន្ទឹមនឹងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រៅពីសាលារៀនរបស់រដ្ឋ សាលារៀនឯកជនជាច្រើន ត្រូវបានបង្កើតឡើងគ្រប់កម្រិត និងសំបូរបែបផងដែរ។

គួរជម្រាបថា ការបើកវេទិកាសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំនាពេលនេះ មានការចូលរួមពីសមាគមលើកកម្ពស់ពលករ និងអតីតពលករ ដើម្បីសប្បុរសធម៌ មន្ទីរ អង្គភាពពាក់ព័ន្ធនានា ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង៣០០នាក់។ វេទិកានេះដែរ មានគោលបំណងរកដំណោះស្រាយជូនប្រជាពលរដ្ឋទៅលើបញ្ហាប្រឈមនានា ដែលកើតមាននៅក្នុងមូលដ្ឋានប្រចាំថ្ងៃ ក្នុងនោះក្មួយៗសិស្សានុសិស្ស ដែលមានបញ្ហាផ្សេងៗក្នុងការសិក្សា និងការរស់នៅប្រចាំថ្ងៃក៏អាចចូលរួមលើកជាយោបល់បាននផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: វេទិកាសាធារណៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណ នៃប្រទេសញ៉ូវហ្សឺលែន បំពេញទស្សនកិច្ចលើគម្រោងសហប្រតិបត្តិការក្នុងតំបន់អង្គរ !

រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណ នៃប្រទេសញ៉ូវហ្សឺលែន បំពេញទស្សនកិច្ចលើគម្រោងសហប្រតិបត្តិការក្នុងតំបន់អង្គរ !

កម្ពុជា -អូស្ត្រាលី ចាប់ផ្តើមដំណើរការកម្មវិធីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ 

កម្ពុជា -អូស្ត្រាលី ចាប់ផ្តើមដំណើរការកម្មវិធីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ 

មន្ទីរព័ត៌មានខេត្តសៀមរាប និងរដ្ឋបាលស្រុកស្រីស្នំ នាំយកទ័យវត្ថុ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃនៅវត្តចំនួន២ ក្នុងស្រុកស្រីស្នំ !

មន្ទីរព័ត៌មានខេត្តសៀមរាប និងរដ្ឋបាលស្រុកស្រីស្នំ នាំយកទ័យវត្ថុ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃនៅវត្តចំនួន២ ក្នុងស្រុកស្រីស្នំ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.