Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា -អូស្ត្រាលី ចាប់ផ្តើមដំណើរការកម្មវិធីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ 

ដោយ Pothe Thun
19/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
កម្ពុជា -អូស្ត្រាលី ចាប់ផ្តើមដំណើរការកម្មវិធីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ 
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រទេសកម្ពុជា និងអូស្ត្រាលី បានចាប់ផ្តើមដំណើរការកម្មវិធីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទំហំជាទឹកប្រាក់៨៧លានដុល្លារអូស្ត្រាលី និងមានរយ:ពេល ៥ឆ្នាំ។

ថ្លែងនៅក្នុងពិធីបើកដំណើរការកម្មវិធីថ្មីនេះ នៅក្រុសៀមរាប នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្ម របស់អូស្ត្រាលី បានមានប្រសាសន៍ថា “ឆ្នាំនេះជាខួបទី៧០ឆ្នាំ នៃទំនាក់ ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ហើយកម្មវិធី CAP-RED ជាភស្តុតាងរឹតតែច្បាស់ បន្ថែមទៀតនៅភាពជាដៃគូដ៏យូរអង្វែងរបស់យើងជាមួយប្រទេសកម្ពុជា។ យើងរង់ចាំចែករំលែកចំណេះដឹង និងជំនាញ ជាមួយសមភាគីកម្ពុជារបស់យើង ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម»។

ដើម្បីសម្រេចបាននូវលទ្ធផលទាំងនេះ កម្មវិធីនេះនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ និងផ្នែកពាក់ព័ន្ធនានា ក្នុងវិស័យចំនួនបី ដើម្បីជំរុញកំណើន សេវាហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងកសិ-កែច្នៃ ព្រមទាំងការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាស។ កម្មវិធីនេះនឹងផ្ដោតសំខាន់ ខ្លាំងលើ ការចែករំលែកការស្រាវជ្រាវ និងចំណេះដឹង ព្រមទាំងផ្ដោតលើសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

CAP-RED ជាកម្មវិធីថ្មី មានរយ:ពេល ៥ឆ្នាំ ដែលត្រូវបានបង្កើតឡើង ផ្អែកលើជំនួយជាងមួយទសវត្សរ៍របស់អូស្ត្រាលី ដល់វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរយ:កម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) និងកម្មវិធីវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ (3i) ដែលទើប តែបានបញ្ចប់ថ្មីៗនេះ។ កម្មវិធីទាំងពីរដែលទើបតែបានបញ្ចប់នេះ បានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជា នៅតាមជនបទ ជាងពីរលាននាក់។
កម្មវិធី CAP-RED ត្រូវបានបង្កើតឡើង បន្ទាប់ពីមានការពិគ្រោះយោបល់ដ៏ទូលំទូលាយជាមួយទាំងវិស័យសាធារណ: និងឯកជន អំពីមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាស្ដារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។ កម្មវិធី CAP-RED នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងៗទៀត បង្កើតគោលនយោបាយនានា ដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាព។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “កម្មវិធី CAP-RED ជាការរួមចំណែកយ៉ាងសំខាន់ ទៅដល់របៀបវារ:នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ដែលគាំទ្រដល់ការស្ដារឡើងវិញ ភាពធន់ និងកំណែទម្រង់។ កម្មវិធីនេះនឹងលើកទឹកចិត្តដល់ការវិនិយោគសាធារណ: និងឯកជនប្រកបដោយបរិយាបន្ន ដើម្បីជួយជំរុញ សេដ្ឋកិច្ចអោយកាន់តែមានភាពចម្រុះ និងបរិយាបន្ន។

តាមរយ:ភាពជាដៃគូនេះ យើងរំពឹងថា គ្រួសារកម្ពុជាមួយចំនួន ជាពិសេសគ្រួសារមកពីជនបទ ក្នុងប្រទេសកម្ពុជា ជាពិសេសស្ត្រី កុមារ មនុស្សចាស់ ជនមានពិការភាព និងក្រុមងាយរងគ្រោះ នឹងមានជីវភាពប្រសើរឡើង ៕

អត្ថបទ និងរូបភាព: លោកជា ស្រស់ និងលោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរព័ត៌មានខេត្តសៀមរាប និងរដ្ឋបាលស្រុកស្រីស្នំ នាំយកទ័យវត្ថុ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃនៅវត្តចំនួន២ ក្នុងស្រុកស្រីស្នំ !

មន្ទីរព័ត៌មានខេត្តសៀមរាប និងរដ្ឋបាលស្រុកស្រីស្នំ នាំយកទ័យវត្ថុ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃនៅវត្តចំនួន២ ក្នុងស្រុកស្រីស្នំ !

ពលរដ្ឋស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ជាង ៥០០គ្រួសារបានទទួលអំណោយពីសម្តេចតេជោ

ពលរដ្ឋស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ជាង ៥០០គ្រួសារបានទទួលអំណោយពីសម្តេចតេជោ

ពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ 

ពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល" សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.