Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ 

ដោយ Pothe Thun
19/09/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ 
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលានគរបាលជាតិភូមិភាគ៤ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល” ជូនដល់សិស្សនគរបាលនគរបាល ក្របខណ្ឌថ្មី ចំនួន ១៨៩នាក់ ជានារី ៤៦នាក់ មកពីអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តកំពង់ធំ កម្មវិធីសិក្សារយ:ពេល ៤ខែ។

បន្ទាប់ពីស្តាប់នូវរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ សាយ វិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤រួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែន បានមានប្រសាន៍ថា នេះជាវគ្គបណ្តុះបណ្តាលប្រវត្តិសាស្ត្រដ៏សំខាន់មួយ និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗ ដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនពីជនស៊ីវិលមកជាកងកម្លាំងនគរបាលជាតិ។ សិស្សដែលអាចទទួលបានវិញ្ញាបនបត្រសិក្សា លុះត្រាតែសិក្សាទទួលបានជោគជ័យ និងអនុវត្តតាមនីតិវិធីជាធរមាន។ ឯកឧត្តម បានបន្តថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេសក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្ររយ:ពេល៥ឆ្នាំ និងកម្មវិធីកំណែទម្រង់លើការងារសំខាន់ៗរួមមាន៖ ការងារដឹកនាំ-គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការពង្រឹងវិន័យ និស្សិត-សិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ការអភិវឌ្ឍធនធានមនុស្ស ការបង្កើតឱ្យមានយន្តការធានាគុណភាពអប់រំផ្ទៃក្នុង ការបង្កើតឱ្យមានវប្បធម៌គុណភាព ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារ:សិក្សា ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រ នគរបាល និងការពង្រឹងពង្រីកកិច្ចសហការប្រតិបត្តិការជាតិ និងអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាល ព្រមទាំងឆ្លើយតប ទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនគរបាលជាតិ ស្របតាមទិសដៅរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដ៏ឆ្នើមនៃយើងទាំងអស់គ្នា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្ដល់អនុសាសន៍ដល់សិស្សនគរបាលគ្រប់រូបត្រូវ៖ – យកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ – មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា។ – ត្រូវគោរពឱ្យបាននូវបទបញ្ជាផ្ទៃក្នុង បទប្បញ្ញត្តិ សេចក្តីសម្រេចនានា របស់បណ្ឌិត្យសភា – ប្រកាន់ខ្ជាប់នូវទស្សន: «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់ » «គុណភាពមិនអាចសម្របសម្រួលបានឡើយ» – អ្នកដែលមិនបានទទួលជោគជ័យ ក្នុងការសិក្សា នឹងមិនត្រូវបានផ្ដល់វិញ្ញាបនបត្រជូនទេ។ – ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំ ផ្តល់ជំនឿទុកចិត្តមកលើខ្លួន។ អង្គពិធីទាំងមូលបានចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការអនុវត្តនូវអនុសាសន៍ដ៏មានតម្លៃនេះ៕

 

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អត្ថបទនិងរូបភាព: លោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!! សូមឯកឧត្តមមេត្តាជ្រាប សូមអរគុណ។

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញថ្នាក់ដឹកនាំក្រសួងព័ត៌មាន សប្តាហ៍ទី៣ប្រចាំខែកញ្ញា

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញថ្នាក់ដឹកនាំក្រសួងព័ត៌មាន សប្តាហ៍ទី៣ប្រចាំខែកញ្ញា

អាជ្ញាធរសង្កាត់សាលាកំរើក ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ

អាជ្ញាធរសង្កាត់សាលាកំរើក ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ

បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតមាន !

បណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងកើតមាន !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.