Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពលរដ្ឋស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ជាង ៥០០គ្រួសារបានទទួលអំណោយពីសម្តេចតេជោ

ដោយ Pothe Thun
19/09/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពលរដ្ឋស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ជាង ៥០០គ្រួសារបានទទួលអំណោយពីសម្តេចតេជោ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បាននាំយកគ្រឿងឧបភោគបរិភោគដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយមករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានធ្វើការថ្លែងអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃចាប់ឆ្នោតទទួលយកដីឡូតិ៍ ដែលផ្តល់ដោយរាជរដ្ឋាភិបាល។ ការដែលអោយបងប្អូនប្រជាពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរនេះគឺ ជាក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ក្នុងតម្លៃប្រកបដោយមោទនភាព សម្រាប់ការចូលរួមអភិវឌ្ឍក្រុងទេសចរណ៍ វប្បធម៌ដ៏ទាក់ទាញ ហើយដែលការចូលរួមនេះ វាបានបង្កើតឡើងនូវជីវភាពថ្មីរស់នៅលើដីកម្មសិទ្ធិស្របច្បាប់ដ៏កក់ក្តៅបំផុត។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ទៀតថា ពេលនេះក្រុមការងារកំពុងប្រើគ្រឿងចក្រជាច្រើនគ្រឿងដើម្បី ឈូសឆាយសំអាតផ្ទៃដី ធ្វើផ្លូវយ៉ាងធំទូលាយ ខ្វាត់ខ្វែង រៀបចំប្រព័ន្ធផ្លូវទឹក ព្រមទាំងបែងចែងដីជាផ្នែកៗ ហើយដាក់លេខសំគាល់ ដោយក្នុងគំរោងមានទាំងសាលារៀន ចាប់តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ មានមណ្ឌលសុខភាព មានគំរោងរៀបចំទីផ្សារ ទីអារាមវត្តសម្រាប់ព្រះសង្ឃនៃព្រះពុទ្ធសាសនា ព្រមទាំងអាគាររដ្ឋបាលថែមទៀត។ យើងអាចជឿជាក់បានថា អនាគត រុនតាឯកនឹងក្លាយទៅជាភូមិអភិវឌ្ឍន៍និងជាទីប្រជុំជនថ្មីមួយដែលពុំធ្លាប់មានពីមុនមក។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៍បានមានប្រសាសន៍ថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ កាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលបានស្ម័គ្រចិត្តរុះរើចេញពីទីតាំងនោះ ដើម្បីមករស់ នៅតំបន់ថ្មី នឹងជួយធ្វើឱ្យប្រាសាទអង្គរវត្ត មិនប្រឈមនឹងការដកចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ ជំនួសមុខអោយបងប្អូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តមករស់នៅក្នុងភូមិធម្មជាតិរុនតាឯកទាំងអស់ ឯកឧត្តម ក៍បានមានប្រសាសន៍ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខខ្ពស់របស់បងប្អូនប្រជាពលរដ្ឋដោយ បានដោះស្រាយផលប៉ះពាល់ចំពោះអ្នកកាន់កាប់ដីធ្លីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ អោយមករស់នៅក្នុងតំបន់ថ្មី ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យសេវាទឹក ស្អាតនិងអគ្គិសនីជាដើមផងដែរ ។

សូមជម្រាបថា គ្រឿងឧបភោគ បរិភោគដែលយកទៅចែកជូនដលបងប្អូនប្រជាពលរដ្ឋជាង ៥០០គ្រួសារនាពេលនោះ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី ១កេសធំ ត្រីខ ១កេសធំ និងថវិការ ១,៤០០,០០០រៀល៕

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ 

ពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល" សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ 

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញថ្នាក់ដឹកនាំក្រសួងព័ត៌មាន សប្តាហ៍ទី៣ប្រចាំខែកញ្ញា

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញថ្នាក់ដឹកនាំក្រសួងព័ត៌មាន សប្តាហ៍ទី៣ប្រចាំខែកញ្ញា

អាជ្ញាធរសង្កាត់សាលាកំរើក ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ

អាជ្ញាធរសង្កាត់សាលាកំរើក ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង១ខ្សែប្រវែងជាង៧០០ម៉ែត្រ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.