Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរព័ត៌មានខេត្តសៀមរាប និងរដ្ឋបាលស្រុកស្រីស្នំ នាំយកទ័យវត្ថុ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃនៅវត្តចំនួន២ ក្នុងស្រុកស្រីស្នំ !

ដោយ Pothe Thun
19/09/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ទីរព័ត៌មានខេត្តសៀមរាប និងរដ្ឋបាលស្រុកស្រីស្នំ នាំយកទ័យវត្ថុ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃនៅវត្តចំនួន២ ក្នុងស្រុកស្រីស្នំ !
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទ រួមជាមួយលោក ហ៊ុន ប្ញទ្ធិ និងលោកស្រី ព្រមទាំងមន្ត្រីរដ្ឋបាលស្រុកស្រីស្នំ ដោយមានការជួយឧបត្តម្ភគាំទ្រពី ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្រីស្នំ បាននាំយកទេយ្យវត្ថុមាន គ្រឿងឧបភោគបរិភោគ និងបច័្ចយ រួមមាន៖ អង្ករ, មី, ស្ករស, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន ប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តចំនួន២ គឺ វត្តសុវណ្ណគីរីកេសត្រោះ និងវត្តសុវណ្ណគីរីកេសធ្លក ស្ថិតក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។

នាឱកាសនោះ ឯកឧត្តម លីវ សុខុន មានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធ ជីដូនជីតា ញាតិការទាំង ៧សណ្តាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យលោកបានទៅកាន់សុគតិភព និងសូមឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាងការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះ ដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយដែលជាឧបាយភូមិណាមួយ បានទៅកាន់សុគតិភពថ្មីនោះ។

ឯកឧត្តម បានបញ្ជាក់ថា ព្រះពុទ្ធសាសនានៅកម្ពុជា អាចរីកចម្រើនទៅបាន គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ ម្យ៉ាងទៀត សុខសន្តិភាពនេះហើយ ទើបប្រជាពុទ្ធបរិស័ទ មានឱកាសប្រតិបត្តិធម៌ ប្រារព្ធពិធីបុណ្យទានដូចវេលានេះ និងបានប្រកបកិច្ចការរកស៊ីចិញ្ចឹមជីវិត និងអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន។ ក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមគោលនយោបាយឈ្នះៗ ជាមួយគ្នានោះវិស័យព្រះពុទ្ធសាសនា បានប្រតិបត្តិតាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញ ដោយគ្មានក្តីបារម្ភ។ ហេតុនេះសូមពុកម៉ែបងប្អូននាំគ្នារក្សាសុខសន្តិភាពនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស សម្រាប់ជាគ្រឹះក្នុងកិច្ចការអភិវឌ្ឍជាតិមាតុភូមិយើងជាបន្តទៅទៀត ដើម្បីទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយរបស់យើង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អត្ថបទ និងរូបភាព: មន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប!!!

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបរដ្ឋបាលស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ជាង ៥០០គ្រួសារបានទទួលអំណោយពីសម្តេចតេជោ

ពលរដ្ឋស្ម័គ្រចិត្តរុះរើផ្ទះនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ជាង ៥០០គ្រួសារបានទទួលអំណោយពីសម្តេចតេជោ

ពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល” សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ 

ពិធីបើកវគ្គ“បណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល" សម្រាប់សិស្សនាយនគរបាល និងនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៤ 

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញថ្នាក់ដឹកនាំក្រសួងព័ត៌មាន សប្តាហ៍ទី៣ប្រចាំខែកញ្ញា

ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំសាមញ្ញថ្នាក់ដឹកនាំក្រសួងព័ត៌មាន សប្តាហ៍ទី៣ប្រចាំខែកញ្ញា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.