Friday, April 24, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ នាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន ១០វត្ត ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

ដោយ Pothe Thun
16/09/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ នាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន ១០វត្ត ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប រួមជាមួយតំណាងមន្ទីរអង្គភាព ស្ថាប័ននានា និងសមាគមលើកកម្ពស់ពលករ និងអតីតពលករ ដើម្បីសប្បុរសធម៌ បាននាំយកទេយ្យវត្ថុមានគ្រឿងឧបភោគបរិភោគ រួមមាន៖ អង្ករ, មី, ស្ករស, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ និងថវិកាមួយចំនួន ប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តចំនួន១០ នៃស្រុកស្រីស្នំ ខេត្តសៀមរាប។

នាឱកាសនោះ ឯកឧត្តម ស៊ាន បូរ៉ាត មានប្រសាសន៍ថា ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីខ្មែរ ដែលប្រជាពុទ្ធបរិស័ទខ្មែរគ្រប់រូបតែងតែធ្វើជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនជីដូនជីតា ញាតិការទាំង ៧សណ្តាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យលោកបានទៅកាន់សុគតិភព និងសូមឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិ កសាងការពារមាតុភូមិ ព្រមទាំងបងប្អូនរងគ្រោះ ដែលបានស្លាប់ទៅដោយភាពអយុត្តិធម៌ និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយមដែលជាឧបាយភូមិណាមួយ បានទៅកាន់សុគតិភពថ្មីនោះ។

ឯកឧត្តម បានបញ្ជាក់ថា ព្រះពុទ្ឋសាសនានៅកម្ពុជា អាចរីកចម្រើនទៅបាន គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ ម្យ៉ាងទៀត សុខសន្តិភាពនេះហើយ ទើបប្រជាពុទ្ធបរិស័ទ មានឱកាសប្រតិបត្តិធម៌ ប្រារព្ធពិធីបុណ្យទានដូចវេលានេះ និងបានប្រកបកិច្ចការរកស៊ីចិញ្ចឹមជីវិត និងអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន។ ក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមគោលនយោបាយឈ្នះៗ។ ជាមួយគ្នានោះវិស័យព្រះពុទ្ធសាសនា បានប្រតិបត្តិតាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញ ដោយគ្មានក្តីបារម្ភ។ ហេតុនេះសូមពុកម៉ែបងប្អូននាំគ្នារក្សាសុខសន្តិភាពនេះ ឱ្យនៅស្ថិតស្ថេរគង់វង្ស សម្រាប់ជាគ្រឹះក្នុងកិច្ចការអភិវឌ្ឍជាតិមាតុភូមិយើងជាបន្តទៅទៀត ដើម្បីទុកជាកេរដំណែលដល់កូនចៅជំនាន់ក្រោយរបស់យើង៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹទ្ធសមាជិករបស់អូស្ត្រាលី ទៅទស្សនកិច្ចនៅអង្គការបង្វឹកសត្វកណ្តុររាវរកមីន ក្នុងខេត្តសៀមរាប

ព្រឹទ្ធសមាជិករបស់អូស្ត្រាលី ទៅទស្សនកិច្ចនៅអង្គការបង្វឹកសត្វកណ្តុររាវរកមីន ក្នុងខេត្តសៀមរាប

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ លើកឡើងថាការសិក្សាថ្នាក់មូលដ្ឋានរឹងមាំ ជាគន្លឺះជោគជ័យក្នុងការសិក្សា និងកសាងធនធានមនុស្សប្រកបដោយគុណភាព

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្រីស្នំ លើកឡើងថាការសិក្សាថ្នាក់មូលដ្ឋានរឹងមាំ ជាគន្លឺះជោគជ័យក្នុងការសិក្សា និងកសាងធនធានមនុស្សប្រកបដោយគុណភាព

រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណ នៃប្រទេសញ៉ូវហ្សឺលែន បំពេញទស្សនកិច្ចលើគម្រោងសហប្រតិបត្តិការក្នុងតំបន់អង្គរ !

រដ្ឋមន្រ្តីពាណិជ្ជកម្ម និងនីហរ័ណ នៃប្រទេសញ៉ូវហ្សឺលែន បំពេញទស្សនកិច្ចលើគម្រោងសហប្រតិបត្តិការក្នុងតំបន់អង្គរ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.