Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

ដោយ Pothe Thun
01/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំសាលាស្រុកបន្ទាយស្រី នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងមន្ទីរកិច្ចការនារីខេត្ត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ក្រោមអធិបតីភាពលោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត , លោក ភន់ សុខុម អភិបាលរងស្រុកបន្ទាយស្រី និង លោក នឿយ សុខនាម ប្រធានការិយាល័យការពារផ្លូវច្បាប់ នៃមន្ទីរកិច្ចការនារីខេត្ត ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត មេឃុំ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និង សិស្សានុសិស្ស សរុបចំនួនប្រមាណ២២០នាក់ ។

លោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត មានប្រសាសន៍ថា មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គឺជាវិស័យដែលមិនអាចខ្វះបាន ដែលធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាល សំដៅដល់ការទប់ស្កាត់បាតុភាពអសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបំរើប្រជាពលរដ្ឋ និងបង្កើនជំនឿជៀជាក់មកលើរាជរដ្ឋាភិបាល ជាពិសេស តម្រូវឲ្យមន្ត្រីអធិការកិច្ចត្រូវបន្តពង្រឹងសមត្ថភាព ដើម្បីផ្តល់សេវាប្រកបដោយប្រសិទ្ធភាព ជំរុញតម្លាភាព និងគណនេយ្យភាព និងរៀបចំអនុវត្តយុទ្ធសាស្ត្រ អភិវឌ្ឍសមត្ថភាពឱ្យបានទូលំទូលាយ ដោយឈរលើគោលការណ៍ស្មោះត្រង់ និងយុត្តិធម៌ ធានានូវប្រសិទ្ធភាព នៃសេវាសាធារណៈឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោក លឹម ភក្តី បន្តថា កន្លងមក មានប្រជាពលរដ្ឋមួយចំនួន មានបញ្ហាឈ្លោះទាស់ទែងគ្នា ហើយបង្កជាហិង្សាមិនចេះចប់មិនចេះហើយ ហេតុនេះការផ្សព្វផ្សាយច្បាប់នាពេលនេះ វាមានសារ:សំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋទូទៅនៅក្នុងខេត្ត ព្រោះធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីច្បាប់ និងកាត់បន្ថយភាពក្រីក្រ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងសុខុមាលភាពសង្គម ព្រមទាំងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យបានល្អប្រសើរថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ក្នុងឱកាសនោះដែរ លោក លឹម ភក្តី បានស្នើសុំដល់អាជ្ញាធរភូមិឃុំ និងអង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាជួយរកដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ នៅពេលដែលពួកគាត់មានបញ្ហាកើតឡើងក្នុងគ្រួសារក្តី ឬក៏ជាមួយអ្នកដទៃក្តី ត្រូវរកដំណោះស្រាយជូនពួកគាត់ភ្លាមៗ ដោយមិនចាំបាច់ទៅប្តឹងឯណេះ ទៅប្តឹងឯណណោះទេ ព្រោះថា វានឹងធ្វើឲ្យខាតទាំងពេលវេលា និង ខាតបង់ទាំងលុយកាក់ថែមទៀត ៕

អត្ថបទ និងរូបភាព ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

ក្រុមការងារចម្រុះក្រុងសៀមរាប ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងលួចឈូយឆាយដីព្រៃលិចទឹកនៅឃ្លាំងទឹកទំនប់៧៨ បញ្ជូនទៅកាន់តុលាការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63306 shares
    Share 43694 Tweet 8172

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.