Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ

ដោយ Pothe Thun
03/07/2022
នៅក្នុង វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណ នាពេលឆាប់ៗនេះ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកដឹកនាំគម្រោងជួសជុលព្រះពុទ្ធបដិមាចំនួន ៣អង្គ នៅជាន់បាកាណ មានប្រសាសន៍ថា គម្រោងជួសជុលព្រះពុទ្ធបដិមា នៅរួតបាកាណប្រាសាទអង្គរវត្ត គ្រោងនឹងបញ្ចប់ នាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជួសជុល កំពុងលាបម្រ័ក្សណ៍លើរូប ដែលជាការងារចុងក្រោយ។

លោក សយ សុភារិន្ទ បានរំឭកពីស្ថានភាពដើមឡើយនៃព្រះពុទ្ធបដិមា គឺមានស្ថានភាពខូចខាតច្រើនដែលត្រូវជួសជុល និងអភិរក្សជាបន្ទាន់។ លោកពន្យល់ថា លើរូបបដិមាមានស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវជាដើម ដែលដក់លើរូប។ លោកបន្តថា ការសម្អាតចែកជាពីរ គឺសម្អាតស្ងួតដោយយកធូលីដែលកកក្តាំងលើផ្ទៃព្រះកាយបដិមាចេញសិន ដោយប្រើជក់ស្តើងទន់ៗបោសចេញឱ្យបានស្អាត។ បន្ទាប់មកត្រូវសម្អាតសើម មុនដំបូងត្រូវយកទឹកមកសម្អាតសិន ដោយយកសំឡីរុំនឹងឈើតូចៗ ហើយជ្រលក់នឹងទឹកដែលគ្មានជាតិរ៉ែ មកជូតកន្លែងដែលស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវ ហើយវានឹងដាច់កំណកនោះមក ប៉ុន្តែពណ៌ដើមនៅរក្សាដដែល។

បច្ចុប្បន្នការងារនេះសម្រេចបានប្រមាណ ៩០ភាគរយហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលឡើងវិញនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២២។ ក្នុងឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានជួសជុលព្រះពុទ្ធបដិមា ១អង្គ នៅទិសខាងត្បូង។ ហើយនៅឆ្នាំ២០២២នេះ ក៏បានជួសជុលព្រះពុទ្ធបដិមាចំនួន ៣បន្ថែមទៀត នៅទិសខាងជើង ខាងលិច និងខាងកើត ព្រមទាំងព្រះពុទ្ធចូលនិព្វានចំនួន២អង្គ នៅទិសខាងកើត និងខាងជើង។ ក្នុងនោះក៏បានជួសជុលពង្រឹងចម្រឹងបង្អួច និងរចនាសម្ពន្ធមួយចំនួនទៀតនៅជុំវិញបដិមានោះផងដែរ។ គម្រោងជួសជុលនេះ ទទួលបានការឧបត្ថម្ភថវិកាពីលោកជំទាវឧកញ៉ា នាងវិសាខាអគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍៕

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

12/01/2026

អត្ថបទ និង រូបភាព៖ អាជ្ញាធរជាតិអប្សរា

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត សម្រេចបាន ៧៥ភាគរយហើយ នឹងគ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត សម្រេចបាន ៧៥ភាគរយហើយ នឹងគ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ

នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបចាត់ទុកថា ការស្តាប់ គឺជាឫសគល់ដ៏សំខាន់នៃការរៀនភាសារបស់ក្មេងៗ

នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបចាត់ទុកថា ការស្តាប់ គឺជាឫសគល់ដ៏សំខាន់នៃការរៀនភាសារបស់ក្មេងៗ

ជប៉ុននឹងជួយសាងសង់សារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីនថ្មីមួយនៅខេត្ដសៀមរាប

ជប៉ុននឹងជួយសាងសង់សារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីនថ្មីមួយនៅខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.