Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបចាត់ទុកថា ការស្តាប់ គឺជាឫសគល់ដ៏សំខាន់នៃការរៀនភាសារបស់ក្មេងៗ

ដោយ Pothe Thun
04/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបចាត់ទុកថា ការស្តាប់ គឺជាឫសគល់ដ៏សំខាន់នៃការរៀនភាសារបស់ក្មេងៗ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបិទការប្រឡងអំណានប្រចាំឆ្នាំ២០២២ របស់ប្អូនៗសិស្សានុសិស្សនៃសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២នេះ លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប មានប្រសាសន៍ថា ដោយមើលឃើញនូវតម្រូវការជាក់ស្តែងដែលសិស្សានុសិស្ស ត្រូវសិក្សាទ្រឹស្តីភ្ជាប់ជាមួយនឹងការអនុវត្តន៍ជាក់ស្តែងនោះ ទើបគណៈគ្រប់គ្រងសាលាបានសម្រេចផ្តួចផ្តើមគំនិតជាមួយលោកគ្រូ អ្នកគ្រូ រៀបចំការប្រឡងអំណាន ប្រចាំឆ្នាំ២០២២ ដែលមានគណៈមេប្រយោគទាំងខ្មែរ និងបរទេស ដើម្បីឲ្យស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការផ្តល់ឱកាសឲ្យសិស្សានុសិស្ស ចេះស្រឡាញ់ និងយកចិត្តទុកដាក់ក្នុងការអាន សរសេរឲ្យបានកាន់តែច្រើន ដូចជាសុភាសិតមួយបានពោលថា អានច្រើន ចេះច្រើន ឬ អានមួយជីវិតក៏មិនចេះចប់។

លោកនាយកសាលា បានចាត់ទុក ការស្តាប់ គឺជាឫសគល់ដ៏សំខាន់នៃការរៀនភាសា ដូច្នេះមាតាបិតាត្រូវចេះអានឱ្យកូនស្តាប់នៅពេលដែលកូននៅតូច មិនទាន់ចេះអានដោយខ្លួនឯង។ ក្នុងនោះការអានរឿងព្រេងនិទានឱ្យកូនស្តាប់បានជួយលើកកម្ពស់ប្រសិទ្ធភាពក្នុងការស្តាប់ទៀតផង។ ហើយចំពោះការប្រឡងអំណាន គឺដើម្បីលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា និងដើម្បីលើកកម្ពស់ស្តង់ដាវីជ្ជាជីវៈគ្រូបង្រៀន។ បន្ថែមពីលើការប្រឡងនេះ គណៈគ្រប់គ្រងសាលាក៍មានយុទ្ឋសាស្ត្រចូលរួមអភិវឌ្ឍធនធានមនុស្សរយៈពេលវែង និងមានគោលដៅបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ ដើម្បីឆ្លើយតបបានទៅនឹងទីផ្សារការងារ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ស្របតាមយុទ្ឋសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍធនធានមនុស្សលើគ្រប់ផ្នែកប្រកបដោយគុណភាព និងមានគុណធម៌ល្អប្រពៃ ដែលឆ្លើយតបទៅនឹងសំណូមពរនៃការ អភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច ដើម្បីកសាងកម្ពុជាឱ្យក្លាយជាសង្គមរីកចំរើន ជឿនលឿន លើសពីនេះក៍បានគិតគូរផងដែរ គឺការអប់រំសម្រាប់ទាំងអស់គ្នា ដូច្នេះការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ គឺជាកត្តាគន្លឹះ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងក្នុងពេលចំពោះមុខ ទាំងសម្រាប់អនាគត។

សូំជម្រាបថា ការប្រឡងអំណានប្រចាំឆ្នាំ២០២២ រៀបចំកម្មវិធីប្រឡងស្ទាបស្ទង់សមត្ថភាពសិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ លើវិញ្ញាសារសរសេរ វិញ្ញាសារអំណាន ស្មូតកំណាព្យ និងការតែងនិពន្ធ និងការឡើងថ្លែងជាសាធារណៈនៃឃ្លាប្រយោគ ខ្លឹមសារ នៃការនិពន្ធពីគំនិតផ្ទាល់ខ្លួនរបស់ប្អូនៗ សិស្សានុសិស្សផងដែរ។ ការប្រឡងនេះធ្វើឡើងជា ៣ភាសាគឺ ភាសាខ្មែរ អង់គ្លេស និងភាសាចិន។ ក្នុងនោះជារៀងរាល់ឆ្នាំគណៈគ្រប់គ្រងសាលាវេសហ្គេតអន្តរជាតិ ខេត្តសៀមរាប តែងតែសហការពិគ្រោះជាមួយសាស្ត្រចារ្យ លោកគ្រូអ្នកគ្រូ ដើម្បីជ្រើសរើស និងរៀបចំវិញ្ញាសារប្រឡងឱ្យស្របទៅនឹងកម្រិតថ្នាក់ ក្មួយៗប្អូនៗ ដែលកំពុងសិក្សានៅទីនេះ ក្នុងបំណងដើម្បីបណ្ដុះទម្លាប់នៃការអាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន លើកកម្ពស់ការសូត្រកំណាព្យ និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អក្សសាស្ត្រ ស្របជាមួយនឹងការជំរុញបន្ថែមលើការសិក្សាភាសាចិន និងអង់គ្លេស ដើម្បីឱ្យសិស្សានុសិស្សដើរទាន់ទៅនឹង ការរីកចម្រើនរបស់ពិភពលោក និងដើម្បីរួមគ្នាសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាគុណភាពអប់រំប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជប៉ុននឹងជួយសាងសង់សារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីនថ្មីមួយនៅខេត្ដសៀមរាប

ជប៉ុននឹងជួយសាងសង់សារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីនថ្មីមួយនៅខេត្ដសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.