Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ដោយ Pothe Thun
05/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ ឯកឧត្តម Ek Nath Dhakal ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំឡុងពេលនៃការបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងជំនួបនេះ លោកជំទាវ កិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿជាក់របស់អង្គការនេះមកលើប្រទេសកម្ពុជាក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។ ជាពិសេសលោកជំទាវបានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងនាមជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលទទួលបានលទ្ធផលផ្លែផ្កាដ៏ត្រចះត្រង់ ដែលនៅពេលនោះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើសំណើគោលនយោបាយជាក់ស្តែងពាក់ព័ន្ធមួយចំនួនឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមនៅឧបទ្វីបកូរ៉េ ហើយសំណើទាំងនោះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូលឆ្នាំ២០២២។

លោកជំទាវបានគូសបញ្ជាក់នូវគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ស្តីពី “រដ្ឋពីរឆ្ពោះទៅប្រទេសតែមួយ៖ ឧបទ្វីបតែមួយ វប្បធម៌តែមួយ ប្រជាជនតែមួយ” ដោយផ្តោតលើការផ្លាស់ប្តូរសង្គម-វប្បធម៌រវាងកូរ៉េទាំងពីរ ដែលជាមធ្យោបាយឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅឧបទ្វីបកូរ៉េ។
លោកជំទាវ បានសង្កត់ធ្ងន់អំពីតំលៃនៃសន្តិភាព ដែលជាតម្រូវការដំបូងបំផុត សម្រាប់ការអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យ។ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងវិបុលភាព មិនអាចប្រព្រឹត្តទៅបានទេលុះត្រាតែសន្តិភាពត្រូវបានធានា។ លោកជំទាវក៏បានជម្រាបជូនប្រតិភូនាពេលនេះដែរថា នៅកម្ពុជា សន្តិភាព គឺជាអាទិភាពចម្បងនៃដំណើរការកសាងប្រទេសជាតិ រហូតឃ្លាថា “អរគុណសន្តិភាព” បានក្លាយជាឃ្លាដែលប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីរំលឹកអំពីតម្លៃនៃសន្តិភាព និងសារៈសំខាន់នៃការចូលរួមរបស់ប្រជាជនដើម្បីការពារថែរក្សាសន្តិភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានេះដែរ លោកជំទាវ បានបង្ហាញពីក្តីប៉ងប្រាថ្នារបស់ប្រជាជនកម្ពុជា គឺការរស់នៅប្រកបដោយសន្តិភាព វិបុលភាព និងសេរីភាព។ នូវចក្ខុវិស័យនេះ យើងត្រូវរក្សាសន្តិភាព និងស្ថិរភាព អភិវឌ្ឍសមត្ថភាពធនធានមនុស្ស បន្តធ្វើកំណែទម្រង់អភិបាលកិច្ចឱ្យកាន់តែរឹងមាំ និងតរភ្ជាប់ ព្រមទាំងធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងប្រព័ន្ធអន្តរជាតិ ស្របតាមបាវចនា “កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ” ដែលផ្តួចផ្តើមនិងបង្កើតឡើងផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន។

លោកជំទាវក៏បានលើកឡើងអំពីអតីតកាលដ៏ឈឺចាប់ វិនាសព្រាត់ប្រាសរបស់ប្រជាជនកម្ពុជាអំឡុងពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលសូម្បីលោកជំទាវផ្ទាល់ក៏បានបាត់បង់នូវសមាជិកគ្រួសារផងដែរ។ ការរងទុក្ខវេទនាកាលពី ៤៧ឆ្នាំមុននេះ គឺដូចគ្នាទៅនឹងសង្រ្គាមកូរ៉េ ដែលបានធ្វើឱ្យកូរ៉េបែងចែកជាពីរ មកទល់បច្ចុប្បន្ន បណ្តាលឱ្យគ្រួសារកូរ៉េជាច្រើនលាននាក់ត្រូវព្រាត់ប្រាស។ ដូចនេះ បទពិសោធន៍ពីដំណើរការសន្តិភាពរបស់កម្ពុជាបង្ហាញថា យើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ខ្ពស់ទៅលើសន្តិភាព ដោយយើងត្រូវតែបន្តថែរក្សា និងកសាងមូលដ្ឋានគ្រឹះនៃសន្តិភាព។ លោកជំទាវបានសង្កត់ធ្ងន់ថា សន្តិភាពមិនមែនត្រឹមតែគ្មានសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ការថែរក្សាបេតិកភណ្ឌវប្បធម៌ និងការការពារបរិស្ថានផងដែរ។

លោកជំទាវបានធ្វើការកត់សម្គាល់ផងដែរអំពីសភាពការណ៍បោះឆ្នោះឃុំ-សង្កាត់ កាលពីពេលថ្មីៗនេះ ដែលប្រទេសកម្ពុជាទើបតែបញ្ចប់ ប្រកបដោយដោយសន្តិភាព បរិយាប័ន្ន សេរី និងយុត្តិធម៌។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបានថ្លែងអំណរគុណជូនចំពោះមិត្តអន្តរជាតិដែលបានចំណាយពេលវេលា និងការយកចិត្តទុកដាក់ខ្ពស់ ចូលរួមសង្កេតការបោះឆ្នោត ក្នុងនោះរួមទាំងប្រតិភូមកពីសហព័ន្ធសន្តិភាពសកលផងដែរ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម Ek Nath Dhakal បានថ្លែងអំណរគុណ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលបានចែករំលែកនូវបទពិសោធន៍ដ៏ក្បោះក្បាយ ស្តីពីបទពិសោធន៍ក្នុងការទទួលបានសន្តិភាពពេញលេញនៅកម្ពុជា ក៏ដូចជាការរួមចំណែករបស់សភា និងរាជរដ្ឋាភិបាលកម្ពុជាទៅលើសន្តិភាពក្នុងតំបន់ ជាក់ស្តែងកិច្ចសន្ទនារកសន្តិភាពនៅឧបទ្វីបកូរ៉េ និងសកលលោកទាំងមូល។ ឯកឧត្តម បានបន្ថែមថា បើទោះបីបញ្ហានៅឧបទ្វីបកូរ៉េស្មុគស្មាញអំពីមនោគមនវិជ្ជានយោបាយ ការដឹកនាំ ពិតមែនក្តី តែក្នុងនាមមនុស្សជាតិនិយម ប្រជាជាតិទាំងអស់ប្រាថ្នាទទួលបានសុខសន្តិភាព បង្រួបបង្រួមគ្នា ដើម្បីបន្តបង្កើនការអភិវឌ្ឍលើគ្រប់វិស័យ ប្រកបដោយសុខសន្តិភាព សុវត្ថិភាពទាំងក្នុងតំបន់ និងជាការរួមចំណែកដល់សុខសន្តិភាពទូទាំងសកលលោក។

ជាចុងក្រោយ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានផ្តាំផ្ញើនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថា្នក់ដឹកនាំនៃសាធារណរដ្ឋកូរ៉េ សភា សហព័ន្ធសន្តិភាពសកល ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ ដែលតែងតែបន្តគាំទ្រជួយកម្ពុជា និងជំរុញវិនិយោគិនឱ្យមកបណ្តាក់ទុនធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាលើគ្រប់វិស័យ ដែលនេះបញ្ជាក់ឱ្យឃើញពីកិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

Tags: ​រដ្ឋសភាសហព័ន្ធសន្តិភាពសកល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ

កូនឈើទាលជាង ២ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ដាំនៅលើផ្ទៃដី ២ហិកតា ក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើស្រុកបន្ទាយស្រី

កូនឈើទាលជាង ២ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ដាំនៅលើផ្ទៃដី ២ហិកតា ក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើស្រុកបន្ទាយស្រី

សាលាបឋមសិក្សាវត្តបូព៌ខេត្ដសៀមរាប ដាក់បញ្ចូលកម្មវិធីសិក្សាSTEM របស់ប្រទេសជប៉ុន សម្រាប់សិស្សានុសិស្ស

សាលាបឋមសិក្សាវត្តបូព៌ខេត្ដសៀមរាប ដាក់បញ្ចូលកម្មវិធីសិក្សាSTEM របស់ប្រទេសជប៉ុន សម្រាប់សិស្សានុសិស្ស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.