Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កូនឈើទាលជាង ២ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ដាំនៅលើផ្ទៃដី ២ហិកតា ក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើស្រុកបន្ទាយស្រី

ដោយ Pothe Thun
05/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កូនឈើទាលជាង ២ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ដាំនៅលើផ្ទៃដី ២ហិកតា ក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើស្រុកបន្ទាយស្រី
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី បានរៀបចំដាំកូនឈើទាល ចំនួន២.៣០០ដើម ត្រូវបាននាំយកទៅដាំនៅលើផ្ទៃដី ២ហិកតា ស្ថិតនៅក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើ ក្នុងភូមិត្រពាំងថ្មឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលជាទីតាំងព្រៃរិចរិល និងធ្លាប់រងការគម្រាមកំហែងជារៀងរាល់ឆ្នាំ បង្កឡើងដោយជនខិលខូចលួចដុតទន្ទ្រានយកដីព្រៃរបស់រដ្ឋ ធ្វើជាកម្មសិទ្ឋជាញឹកញាប់។

ពិធីដាំនេះដែរប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានលោកជំទាវតំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំអង្គភាពមន្ទីរ ស្ថាប័ន សមាគម កងកំលាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តនិងស្រុក ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណជាង ៣០០នាក់។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា ការដាំដើមឈើនៅពេលនេះ បង្ហាញនូវអត្ថន័យដ៍ជ្រាលជ្រៅសម្រាប់ជាចលនាបំផុសស្មារតី ប្រជាពលរដ្ឋមន្ត្រីរាជការ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធទាំងអស់ឱ្យចេះស្រឡាញ់ព្រៃឈើ ចូលរួមដាំដុះនិងការពារព្រៃឈើ ក៍ដូចជាជួយជម្រុញផលប្រយោជន៍ ដល់ប្រជារាស្រ្តក្នុងជីវភាពរស់នៅ បង្កបង្កើនផលកសិកម្មនិងបង្កើនសុខុមាលភាពគ្រួសារព្រមទាំងជួយលើកស្ទួយបរិស្ថានសង្គមផងដែរ។ ម្យ៉ាងវិញទៀត ពិធីដាំឈើអបអរសារទរបុណ្យរុក្ខទិវានេះ គឺជាកការដង្ហែរតាមព្រះរាជតំរិៈដ៍ខ្ពង់ខ្ពស់របស់ព្រះករុណា ព្របាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដិ ជាទីគោរពសក្ការៈដ៍ខ្ពង់ខ្ពស់ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដល់បញ្ហាព្រៃឈើ និងការដាំដើមឈើ ជាអាទិភាពចម្បង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបដែលបានកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ត្រូវធ្វើការបញ្ឈប់ជាបន្ទាន់ នូវទង្វើររបស់ខ្លួន និងការធ្វើអាជីវកម្មព្រៃឈើ ជំនួញដីព្រៃឈើខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ នឹងកើតភ្លាមចំពោះសង្គមជាតិ។ យើងត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញ នូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារព្រៃឈើ និងបណ្តុះឡើងវិញ នូវទស្សនៈសន្សំសំចៃក្នុងការប្រើប្រាស់ផល និងអនុផលព្រៃឈើគ្រប់ប្រភេទ បណ្តុះស្មារតីគោរពច្បាប់ អនុវត្តច្បាប់ដើម្បីរួមចំណែកកសាង ព្រះរាជាណាចក្រកម្ពុជាឱ្យទៅជានិតិរដ្ឋ។ បន្ថែមពីនេះ ចំពោះកូនឈើដែលដាំហើយ សូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជារាស្ត្រនៅនឹងកន្លែង មេត្តាសកម្មចូលរួមថែរក្សាឱ្យបានហ្មត់ចត់ជាប្រចាំ ដើម្បីឱ្យកូនឈើទាំងនោះលូតលាស់ធំធាត់ឆាប់រហ័ស និងពុំបាត់បង់ទៅវិញ។

បើតាមលោក ទា គឹម សុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថា បច្ចុប្បន្នខេត្តសៀមរាប មានសហគមន៍ព្រៃឈើចំនួន ៦២សហគមន៍ ដែលគ្រប់ដណ្តប់លើផ្ទៃដី ចំនួន ៣៤.៤០១ហិកតា ហើយសហគមន័ព្រៃឈើ បានចុះកិច្ចព្រមព្រៀងបាន ៥៥សហគមន៍ ដែលមានផ្ទៃដី ៣១.៩៩ហិកតា។ ពាក់ពន្ឋ័នឹងការងារបង្រ្កាបបទល្មើសព្រៃឈើ និងសត្វព្រៃ មន្ទីរបានចាត់តាំង និងពង្រឹងការងារយាមល្បាតជាប្រចាំ ជាមួយគ្នានេះតាមបណ្តា សង្កាត់ផ្នែករដ្ឋបាលព្រៃឈើក្រុងស្រុក ក៍បានចាត់ក្រុមការងារចល័ត និងក្រុមអន្តរាគមន៍ដាក់តាមគោលដៅក្នុងបណ្តាគោលដៅទាំង ១២ក្រុងស្រុក ជាក់ស្តែងក្នុងឆមាសទី១ ឆ្នាំ២០២២ កម្លាំងជំនាញបង្ក្រាបបទល្មើសព្រៃឈើបាន ១៦ករណី ដោយពិន័យអន្តរការណ៍ ៨ករណី បញ្ជូនទៅតុលាការ ៨ករណី និងរឹបអូសវត្ថុតាងរថយន្ត ៤គ្រឿង រណារយន្ត ១២គ្រឿង និងបញ្ជូនជនសង្ស័យ ៤នាក់ទៅតុលាការ។

លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ទន្ទឹមនឹងការខិតខំប្រឹងប្រែងខាងលើនេះ ក៍នៅមានបញ្ហាមួយចំនួនក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យព្រៃឈើ បញ្ហានោះមានដូចជា ការទន្ទ្រានហ៊ុព័ទ្ឋដីព្រៃឈើក្រោមរូបភាពឈូសឆាយដីកសិកម្ម រូបភាពអាស្រ័យផល ការទិញលក់ និងការលួចកាប់ឈើពូជក្រញូងជាដើម។ ដើម្បីជម្នះនូវបញ្ហាទាំងនេះ តម្រូវឱ្យមានការចូលរួមយ៉ាងទូលំទូលាយពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចគោលដៅនៃការគ្រប់គ្រងធនធានព្រៃឈើដោយចីរភាព៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: កូនឈើទាលបុណ្យរុក្ខទិវា ៩ កក្កដាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាលាបឋមសិក្សាវត្តបូព៌ខេត្ដសៀមរាប ដាក់បញ្ចូលកម្មវិធីសិក្សាSTEM របស់ប្រទេសជប៉ុន សម្រាប់សិស្សានុសិស្ស

សាលាបឋមសិក្សាវត្តបូព៌ខេត្ដសៀមរាប ដាក់បញ្ចូលកម្មវិធីសិក្សាSTEM របស់ប្រទេសជប៉ុន សម្រាប់សិស្សានុសិស្ស

Free Revolves No deposit Added best free spins no deposit uk bonus Local casino South Africa 2022

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.