Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាលាបឋមសិក្សាវត្តបូព៌ខេត្ដសៀមរាប ដាក់បញ្ចូលកម្មវិធីសិក្សាSTEM របស់ប្រទេសជប៉ុន សម្រាប់សិស្សានុសិស្ស

ដោយ Pothe Thun
05/07/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាលាបឋមសិក្សាវត្តបូព៌ខេត្ដសៀមរាប ដាក់បញ្ចូលកម្មវិធីសិក្សាSTEM របស់ប្រទេសជប៉ុន សម្រាប់សិស្សានុសិស្ស
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA បានដាក់ឲ្យប្រើប្រាស់កម្មវិធី Think! Think! របស់ជប៉ុន ដែលជាកម្មវិធីសិក្សាប្រភេទ STEM ជូនដល់សាលាបឋមសិក្សាវត្តបូព៌ ស្ថិតក្នុងក្រុងសៀមរាប ដើម្បីអភិវឌ្ឍជំនាញការគិត ភាពច្នៃប្រឌិត និងបំណិនទន់របស់សិស្សានុសិស្ស ដែលត្រូវបានគេស្គាល់ថា ជាបំណិនសតវត្សន៍ទី ២១។

បើតាមប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលកន្លងទៅ គូសបញ្ជាក់ថា ក្រសួងអប់រំកំពុងអនុវត្ដន៍កម្មវិធីសិក្សា អំណានដំបូង និងគណិតដំបូង ដូច្នេះបើចង់ឱ្យការសិក្សារបស់កុមារមានមូលដ្ឋានគ្រឹះរឹងមាំ គឺត្រូវផ្តោតលើការអប់រំកុមារតូច ថ្នាក់ទី១ និងទី២ឡើងទៅ ដើម្បីអាចឱ្យសិស្សចាប់អារម្មណ៍រៀនមុខវិជ្ជាគណិតវិទ្យា វិទ្យាសាស្ដ្រ និងបច្ចេកវិទ្យានៅកម្រិតមធ្យមសិក្សា និងឧត្ដមសិក្សា ដែលយើងហៅកាត់ថា STEM។

បើតាមការលើកឡើងរបស់ លោកស្រី Shiori Tokugawa ជាអ្នកគ្រប់គ្រងផ្នែកវិស័យអប់រំ របស់អង្គការ JICA បង្ហាញថា ‘Think! Think! គឺជាកម្មវិធី STEM ឈានមុខគេពីប្រទេសជប៉ុន ដែលបានទទួលពានរង្វាន់ផ្នែកបច្ចេកវិទ្យាអប់រំ (Edtech) ល្អបំផុតរបស់ប្រទេសជប៉ុន និងពានរង្វាន់ Google លើកម្មវិធីល្អបំផុតសម្រាប់កុមារ។ លោកស្រីបន្ដថា ពួកយើងរីករាយ ក្នុងការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីនេះនៅសាលាបឋមសិក្សាវត្តបូព៌ ហើយលោកស្រីសង្ឃឹមថាកម្មវិធីនេះ នឹងអាចជួយសិស្សឱ្យទទួលបានការអប់រំកាន់តែប្រសើរឡើង។ សាលាបឋមសិក្សាវត្ដបូណ៌នេះ គឺជាសាលាគោលដៅមួយក្នុងចំណោមសាលាគោលដៅចំនួន៩ក្នុង៦ខេត្ត ដែលជាកម្មវិធីកំពុងដំណើរការក្នុងភាពជាដៃគូសាធារណៈឯកជនជាមួយ JICA និង ក្រុមហ៊ុន WonderLab Co., Ltd.។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំយុវជននិងកីឡា ក៏បានកោតសរសើរពីកម្មវិធីសិក្សា Think! Think! នេះផងដែរ ដោយលោកលើកឡើងថា Think!Think! គឺជាកម្មវិធីអប់រំដ៏ប្រសើរមួយ ដែលជួយដល់ការអភិវឌ្ឍនូវជំនាញនៃការគិតបែបស៊ីជម្រៅ និងជំនាញទន់ផងដែរ វាអាចជួយឲ្យសិស្សានុសិស្ស បានរៀននូវជំនាញថ្មីៗ ដែលជាតម្រូវការចាំបាច់នាពេលអនាគត។ ហើយបន្ទាប់ពីនេះ លោកក៏រំពឹងផងដែរថា កម្មវិធីសិក្សារបស់ប្រទេសជប៉ុននេះ អាចនឹងធ្វើការពង្រីកនូវវិសាលភាពរបស់ខ្លួន ឲ្យក្លាយទៅជាកម្មវិធីសិក្សាថ្នាក់ជាតិ សម្រាប់ជំហានបន្ទាប់។

គួររំលឹកថា កម្មវិធី Think!Think! បានបើកដំណើរការជាផ្លូវការ នៅឆ្នាំ២០២០ អំឡុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយជួយដល់កុមារទទួលភាពរីករាយជាមួយកម្មវិធីសិក្សានេះដោយខ្លួនឯង និងជាមួយសមាជិកគ្រួសារនៅតាមផ្ទះ។

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: កម្មវិធីសិក្សាSTEMសាលាបឋមសិក្សាវត្តបូព៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Free Revolves No deposit Added best free spins no deposit uk bonus Local casino South Africa 2022

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងជំងឺប្រចាំការកំពុងសម្រាកព្យាបាល បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

អភិបាលរងក្រុងក្រុងសៀមរាប ណែនាំដល់ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានខ្លួនរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត

អភិបាលរងក្រុងក្រុងសៀមរាប ណែនាំដល់ចៅសង្កាត់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ត្រូវបន្តអភិវឌ្ឍន៍មូលដ្ឋានខ្លួនរីកចម្រើន លើគ្រប់វិស័យបន្ថែមទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.