Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល

ដោយ Pothe Thun
04/07/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋ នឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលមានការចូលរួមពី អង្គការថែរក្សាការពារធនធានធម្មជាតិ និង អង្គការការពារបរិស្ថាននិងសិទ្ឋិពលរដ្ឋកម្ពុជា ដែលមានមូលដ្ឋានក្នុងក្រុងសៀមរាប ដើម្បីពិភាក្សាបង្កើតកិច្ចសហការល្អ ជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវីធី។

ក្នុងកិច្ចពិភាក្សានោះ អង្គប្រជុំបានលើកឡើងថា ចំពោះអង្គការ សមាគម និងអ្នកសារព័ត៌មានមួយចំនួន មានឯកសណ្ឋានបញ្ជាក់ពីអង្គភាពរបស់ខ្លួន ដែលពិបាកក្នុងការសម្គាល់ បន្ថែមពីនោះពួកគាត់ពុំមាននិតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដែលមិនមានសិទ្ធឃាត់ចាប់ ឬសួរនាំអ្នកប្រព្រឹត្តិបទល្មើសឡើយ។ ប៉ុន្តែពួកគេមានសិទ្ឋសរសេររបាយការណ៍ ឬព័ត៌មាន និងសុំការទំនាក់ទំនង សហការ និងរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋាន ឬកម្លាំងមានសមត្ថកិច្ចនៅគោលដៅ ដែលកៀកបំផុត ដើម្បីបង្ក្រាបបទល្មើនោះ។

ការលើកឡើងនេះ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ឋ បានស្នើឱ្យអង្គប្រជុំយកចិត្តទុកដាក់ ដើម្បីរួមគ្នាដោះស្រាយ និងមានវិធានការចំពោះបុគ្គល អង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធណា ដែលប្រព្រឹត្តិផ្ទុយ ឬប្រាសចាកពីតួនាទី ភារកិច្ច និងវិជ្ជាជីវៈជំនាញរបស់ខ្លួន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ពាក់ព័ន្ធនឹងអ្នកសារព័ត៌មាន ដែលបានមានមូលដ្ឋានក្នុងខេត្តសៀមរាប លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត លើកឡើងថា៖ ថ្វីត្បិតតែមន្ទីរព័ត៌មាន មិនមានសិទ្ឋិត្រួតពិនិត្យ គ្រប់គ្រង និងតាមដានសកម្មភាពរបស់អង្គភាពព័ត៌មានឯកជនក្តី តែមន្ទីរតែងតែសហការ និងណែនាំដល់គ្រប់អង្គភាពព័ត៌មាន ដែលមានអាជ្ញាបណ្ណមានសុពលភាពទាំងអស់ ត្រូវគោរពវិជ្ជាជីវៈ និងមានបណ្ណសម្គាល់អង្គភាពរបស់ខ្លួននៅពេលចុះបំពេញការងារ។ លើសពីនោះ ចំពោះអ្នកសារព័ត៌មាន ដែលបានចុះមកបំពេញភារកិច្ចក្នុងភូមិសាស្ត្រខេត្តសៀមរាប គួរមកចុះលិខិតបញ្ជាបេសកកម្មនៅមន្ទីរ ដើម្បីបង្ហាញពីកិច្ចសហការរវាងអង្គភាពរដ្ឋ និងឯកជន។

លោកប្រធានមន្ទីរព័ត៌មានខេត្ត បន្ថែមថា ក្រៅពីនោះ មន្ទីរក៏តែងតែសហការសម្របសម្រួល និងដោះស្រាយបញ្ហាភ័ន្តច្រឡំជាច្រើន រវាងអាជ្ញាធរមានសមត្ថកិច្ច ជាមួយអ្នកសារព័ត៌មាន និងបន្តពង្រឹងកិច្ចសហការគ្រប់ជ្រុងជ្រោយជាមួយអាជ្ញាធរក្រុងស្រុក ក៏ដូចជាមន្ត្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីទប់ស្កាត់ជនបន្លំជាអ្នកសារព័ត៌មាន ឬអ្នកព័ត៌មាន ដែលប្រើប្រាស់សិទ្ធ និងតួនាទីរបស់ខ្លួនលើសដែនកំណត់ផងដែរ។

ថ្លែងបូកសរុបអង្គប្រជុំ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានជំរុញ និងណែនាំដល់មន្ទីរព័ត៌មានខេត្តបន្តគ្រប់គ្រងនិងស្រង់ទិន្នន័យ និងចុះបញ្ជីអង្គភាពសារព័ត៌មាន ដែលមានសុពលភាពក្នុងខេត្តទាំងអស់ឱ្យបានត្រឹមត្រូវ ទន្ទឹមនោះអាជ្ញាធរខេត្ត នឹងរៀបចំពេលវេលាសមស្របណាមួយ ដើម្បីជួបប្រជុំជាមួយបណ្តាអង្គភាពសារព័ត៌មាន ដែលមានមូលដ្ឋានក្នុងខេត្ត។

ក្នុងការសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនេះដែរ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត បានផ្ដល់ចំណុចគន្លឺះដល់ អង្គការ សមាគម និងអ្នកសារព័ត៌មានទាំងអស់ ត្រូវគោរពតាមលក្ខន្តិកៈរបស់ខ្លួននិងបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់។ ក្នុងការសហការ អង្គការ សមាគម និងអ្នកសារព័ត៌មាន អាចមានភារកិច្ចផ្តល់ព័ត៌មាន អង្គេត និងតាមដាន ពុំមានសិទ្ធស្រាវជ្រាវលើករណីបទល្មើសណាមួយឡើយ លើកលែងតែមានការសុំដីកាពីព្រះរាជអាជ្ញា និងសុំគោលការណ៍ ព្រមទាំងចំណារឯកភាពពីអាជ្ញាធរខេត្ត ដែលកិច្ចការទាំងនេះស្របតាមបទដ្ឋានច្បាប់គតិយុត្តិនានា និងនិតិវិធីតាមជំនាញនិងវិជ្ជាជីវៈរបស់ខ្លួន។

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: បង្ក្រាបបទល្មើសធនធានធម្មជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា អនុញ្ញាតឱ្យគណៈប្រតិភូសហព័ន្ធសន្តិភាពសកលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ដើម្បីរំលឹកដល់កម្មករនិយោជិតដែលបានបាត់បង់ជីវិត ដោយគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈនៅកន្លែងធ្វើការ

កូនឈើទាលជាង ២ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ដាំនៅលើផ្ទៃដី ២ហិកតា ក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើស្រុកបន្ទាយស្រី

កូនឈើទាលជាង ២ពាន់ដើម ត្រូវបានអាជ្ញាធរខេត្តសៀមរាប ដាក់ដាំនៅលើផ្ទៃដី ២ហិកតា ក្នុងស្ថានីយស្តារ និងអភិវឌ្ឍព្រៃឈើស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.