Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត សម្រេចបាន ៧៥ភាគរយហើយ នឹងគ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ

ដោយ Pothe Thun
04/07/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត សម្រេចបាន ៧៥ភាគរយហើយ នឹងគ្រោងបញ្ចប់ការជួសជុលនៅចុងឆ្នាំនេះ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២២នេះ គម្រោងជួសជុលកំពង់ទឹករបស់ស្ពានហាល នៃប្រាសាទអង្គរវត្ត ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា របស់ប្រទេសជប៉ុន បានឈានដល់ដំណាក់កាលសម្រេចប្រមាណ ៧៥ភាគរយហើយ នឹងឈានទៅបញ្ចប់ នៅបំណាច់ឆ្នាំ២០២២ខាងមុខ ។

លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថា គម្រោងជួសជុលកំពង់ទឹក របស់ស្ពានហាលនៃប្រាសាទអង្គរវត្ត ដែលចាប់ផ្តើមរយៈពេលជាង ៦ខែមកនេះ បានធ្វើការងារជាច្រើនដូចជា រៀបជញ្ជាំង ចាក់បេតុង បុកបង្ហាប់ដីនៅគ្រឹះរបស់កំពង់ទឹកឡើងវិញជាដើមនោះ គឺបានឈានទៅដល់ជិតរួចរាល់។ ការងារជួសជុលកំពង់ទឹកនេះ គឺដំណាក់កាលដំបូងត្រូវសិក្សាស្រាវជ្រាវ វាយតម្លៃលើការខូចខាត និងវិធីសាស្រ្តជួសជុលតាំងពីឆ្នាំ២០២១មក ចំណែកឯសកម្មភាពជួសជុលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២២ ហើយកំពុងបន្តរហូតមកដល់សព្វថ្ងៃនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បុរាណវិទូរូបនេះ បានឲ្យដឹងទៀតថា កំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត មានការខូចខាតជាខ្លាំង ជាពិសេសរចនាសម្ពន្ធរបស់កំពង់ទឹកផ្នែកខាងជើង។ ចំណែកគ្រឹះផ្នែកត្រង់របស់ស្ពានហាល និងកំពង់ទឹកវិញ គឺថ្មបាយក្រៀមមានសភាពពុកផុយខ្លាំង តាំងពីកាំថ្មទី១ ដល់កាំទី៤។ ជញ្ជាំងផ្នែកខាងជើង របស់ស្ពានហាលទ្រុឌទ្រោមខ្លាំង បានរលុះធ្លាក់ចូលទៅក្នុងកសិន្ធុស្ទើរតែទាំងស្រុង។ ជញ្ជាំងផ្នែកខាងលិច និងខាងកើតក៏មានសភាពហែកចេញពីគ្នាដែរ។ ក្នុងការងារជួសជុលកំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្តឡើងវិញនេះ គឺតម្រូវឱ្យរុះរើជញ្ជាំងផ្នែកខ្លះដែលពុកផុយខ្លាំង ហើយចាក់បេតុងផ្នែកខាងក្នុង ដើម្បីពង្រឹងគុណភាពជញ្ជាំងឡើងវិញ។ រីឯផ្នែកខាងត្បូងដែលខិតជិតមកផ្នែកត្រង់របស់ស្ពានហាល គឺជញ្ជាំងនៅមានស្ថានភាពល្អ និងបានរក្សាទុកដដែល ដោយគោរពទៅតាមគោលការណ៍ របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថាអាយស៊ីស៊ី-អង្គរ។

លោក អន សុភាព ក៏បានបញ្ជាក់ដែរថា កំពង់ទឹករបស់ស្ពានហាលនៃប្រាសាទអង្គរវត្ត មានទំហំ ១២ម៉ែត្រ បួនជ្រុង និងមានសណ្ឋានដូចគ្នា ទៅនឹងកំពង់ទឹកផ្នែកខាងត្បូងដែរ ហើយក្រុមការងារនឹងខិតខំប្រឹងប្រែងជួសជុល ដើម្បីឈានទៅបញ្ចប់នៅបំណាច់ឆ្នាំ២០២២ខាងមុខ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ស្ពានហាលប្រាសាទអង្គរវត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបចាត់ទុកថា ការស្តាប់ គឺជាឫសគល់ដ៏សំខាន់នៃការរៀនភាសារបស់ក្មេងៗ

នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាបចាត់ទុកថា ការស្តាប់ គឺជាឫសគល់ដ៏សំខាន់នៃការរៀនភាសារបស់ក្មេងៗ

ជប៉ុននឹងជួយសាងសង់សារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីនថ្មីមួយនៅខេត្ដសៀមរាប

ជប៉ុននឹងជួយសាងសង់សារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីនថ្មីមួយនៅខេត្ដសៀមរាប

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល

រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាពាក់ព័ន្ឋនឹងកិច្ចសហការលើការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិរវាងអាជ្ញាធរ និងអង្គការក្រៅរដ្ឋាភិបាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.