ជនបរទេស២០នាក់ត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធឺណិត
កំលាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ក្រាបបានជនបរទេសបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតពីរកន្លែង ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ កាលពីថ្ងៃទី២០ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មាននៃទូរទស្សន៍ជាតិខេត្តសៀមរាប តាមទូរសព្ទ័ឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែមករា ២០១៩ កំលាំងសមត្ថកិច្ច ចុះធ្វើប្រតិបត្តិការលើទីតាំងផ្ទះជួល ពីរកន្លែង ស្ថិតនៅភូមិភ្ញាជ័យ ...


