អាជ្ញាធរខេត្តសៀមរាបបង្ហាញថា គម្រោងស្តារស្ទឹងសៀមរាបជំហានទី២និងចាប់ផ្តើមនៅចុងឆ្នាំ២០១៩ឬដើមឆ្នាំ២០២០
ខេត្តសៀមរាបថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៩-លោក លី សំរិទ្ធ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ប្រសិនជាគ្មានការប្រែប្រួលទេគម្រោងស្តារស្ទឹងសៀមរាបជំហានទី២និងចាប់ផ្តើមនៅចុងឆ្នាំ២០១៩ឬដើមឆ្នាំ២០២០ ដោយគ្រោងចំណាយថវិកាប្រមាណ៣០លានដុល្លាអាមេរិក ជាជំនួយរបស់កូរ៉េខាងត្បូង។លោកបានបញ្ជាក់ថា ចំពោះផលប៉ះពាល់រហូតមកដល់បច្ចុប្បន្ននេះអាជ្ញាធរដោះស្រាយបានចំនួន៩០%ហើយ។ លោក កង ចាន់ត្រា អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តសៀមរាប បានថ្លែងប្រាប់ដែរថា គម្រោងស្តារស្ទឹងសៀមរាបជំហាន២នេះ គឺមានប្រវែង៤គីឡូម៉ែត្រ គិតចាប់ពីស្ពានក្រវ៉ាត់ក្រុងឬស្ពានវត្តគង់ម៉ុចទៅដល់តំបន់ចុងស្រុក។ហើយគម្រោងស្តារស្ទឹងសៀមរាបនេះ គឺមានការស្តារសម្អាតច្រោះងស្ទឹង សាងសង់ស្ពានឆ្លងស្ទឹងធំៗចំនួន៣កន្លែង ស្ថាបនាផ្លូវនៅផ្នែកខាងកើតស្ទឹងមួយខ្សែ ...