មកទល់ពេលនេះស្ពានបេតុងទី១ឆ្លងកាត់ស្ទឹងស្រែងនៃព្រំប្រទល់២ស្រុក របស់ខេត្តសៀមរាប និង ខេត្តបន្ទាយមានជ័យ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្រេចបាន ៩០ភាគរយហើយ ហើយគ្រោងនឹងដាក់ឲ្យប្រើប្រាស់ នាដើមខែតុលាឆ្នាំ២០១៩
សំណង់ស្ពានបេតុងទី១ មួយកន្លែង ស្ថិតនៅក្នុងភូមិបត់ត្រង់ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប និង ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ឆ្លងកាត់ស្ទឹងស្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រេចសាងសង់បានប្រមាណ៩០ភាគរយហើយ ។ សំណង់ស្ពានបេតុងនេះ មានបណ្តោយប្រវែង៤៤ម៉ែត្រ ...