Friday, April 17, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីប្រកាសចូលកាន់មុខតំណែងថ្មី របស់ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់

ដោយ Pothe Thun
17/03/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីប្រកាសចូលកាន់មុខតំណែងថ្មី របស់ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នាសាលប្រជុំ សាលាខេត្តពោធិ៍សាត់ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង របស់លោក លាង ទិត្យដ្ឋាន ជាប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ថ្មី ជំនួសលោក ឡាយ ចេងលាង ដែលបានចូលនិវត្តន៍។

អញ្ជើញជាអធិបតីក្នុងពិធីនោះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានសម្ដែងនូវការអរគុណចំពោះ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ដែលបានឯកភាព គាំទ្រប្រធានមន្ទីរព័ត៌មានថ្មី ដែលជាការបង្ហាញនូវកិច្ចសហ ប្រតិបត្តិការល្អ រវាងថ្នាក់លើនិងថ្នាក់ក្រោម ដើម្បីបំពេញកិច្ចការងាររួមជាមួយគ្នាបានល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ក្នុងការតែងតាំង ប្រធានមន្ទីរព័ត៌មាននីមួយៗ គឺជំហានដំបងត្រូវមានការឯកភាព យល់ព្រមពីថ្នាក់ដឹកនាំខេត្តជាមុនសិន ព្រោះប្រធានមន្ទីរជាអ្នកធ្វើការងារ នៅក្នុងខេត្តជាប់ជាប្រចាំ ជាមួយថ្នាក់ដឹកនាំ ទាំងពីរ ហើយក៏ជាអ្នកចូលរួមជួយឲ្យការងារក្នុងខេត្តដំណើរទៅបានល្អទាំងអស់គ្នា។ ទន្ទឹមនោះ ប្រធានមន្ទីរ សំខាន់មាន ប្រជាប្រិយភាព និងសមត្ថភាព ហើយជាអ្នកចេះប្រមូលម្តុំកម្លាំងគ្នាបំពេញកិច្ចការងារ សាមគ្គីភាពផ្ទៃក្នុង ដើម្បីបំពេញកិច្ចការព័ត៌មាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានវត្តមានក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថា មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ អាចបំពេញការងារព័ត៌មានបានល្អ គឺដោយសារ មានការដឹកនាំល្អ មន្ត្រីនៅក្នុងអង្គភាពសកម្ម ហើយក៏មានការចូលរួមចំណែកយ៉ាងសំខាន់ ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ដែលបានគិតគូរ យកចិត្តទុកដាក់ផ្តល់ និងផ្គត់ផ្គង់ ម៉ាស៊ីន វិទ្យុ និងទូរទស្សន៍ សម្ភារៈគ្រឿងឧបករណ៍បច្ចេកទេស និងការបណ្តុះ បណ្តាល ជាបន្តបន្ទាប់។

ឯកឧត្តម អភិបាលខេត្ត ក៏បានលើកទឹកចិត្ត ដល់ប្រធានមន្ទីរថ្មី ព្រមទាំងមន្ត្រីរាជការគ្រប់ថ្នាក់ បន្តកិច្ចខិតខំប្រឹងប្រែង ធ្វើយ៉ាង ឲ្យវិស័យព័ត៌មានក្នុងខេត្ត ធានាបាននូវនិរន្តភាព នៃការផ្សព្វផ្សាយ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ប្រកបដោយ គុណភាព និងគុណតម្លៃ ដើម្បីលើកកម្ពស់កម្រិត យល់ដឹងរបស់ប្រជាជនទូទាំងខេត្ត។

សូមជម្រាបថា នៅទូទាំងខេត្តពោធិ៍សាត់ មានស្ថានីយវិទ្យុFMសរុប ១៦ស្ថានីយ ក្នុងមាន ស្ថានីយវិទ្យុFM របស់រដ្ឋចំនួន ១ ស្ថានីយ ។ ស្ថានីយទូរទស្សន៍ មាន ១២ ក្នុងនោះ ស្ថានីយផ្សាយបន្ត ១១ស្ថានីយ និងស្ថានីយខ្សែកាប ១ស្ថានីយ។

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន
សម្រួលអត្ថបទ៖ សេង ផល្លី

Tags: ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការសរសេរកុហកនៅលើបណ្តាញផ្សព្វផ្សាយសង្គម អាចជាប់ទោស

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការសរសេរកុហកនៅលើបណ្តាញផ្សព្វផ្សាយសង្គម អាចជាប់ទោស

សមត្ថកិច្ចក្នុងខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់

សមត្ថកិច្ចក្នុងខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់

ក្នុងពេលតែ២៤ម៉ោងអ្នកជំងឺ៣៤៥នាក់ទៀតស្លាប់នៅអ៉ីតាលី, ហើយសិស្សថ្នាក់វេជ្ជបណ្ឌិត ១០,០០០នាក់ នឹងចេញមកជួយទប់ទល់ COVID-19

ក្នុងពេលតែ២៤ម៉ោងអ្នកជំងឺ៣៤៥នាក់ទៀតស្លាប់នៅអ៉ីតាលី, ហើយសិស្សថ្នាក់វេជ្ជបណ្ឌិត ១០,០០០នាក់ នឹងចេញមកជួយទប់ទល់ COVID-19

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.