Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការសរសេរកុហកនៅលើបណ្តាញផ្សព្វផ្សាយសង្គម អាចជាប់ទោស

ដោយ Pothe Thun
17/03/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការសរសេរកុហកនៅលើបណ្តាញផ្សព្វផ្សាយសង្គម អាចជាប់ទោស
61
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ការសរសេរកុហក ឬព័ត៌មានមិនពិត នៅលើបណ្តាញផ្សព្វផ្សាយសង្គម ដូចជា Facebook ឬYoutube ជាដើម អាចជាប់ទោសបាន ព្រោះអ្នកសរសេរនោះមិនបានរៀនត្រឹមត្រូវ ខាងផ្នែកសារព័ត៌មាន នេះបើតាមប្រសាសន៍ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្មីរបស់ប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា កាលពីមុនប្រទេសដែលមានកំលាំងទ័ព មានអាវុធច្រើន ជាប្រទេស ដែលមានអំណាចរឹង ហើយអាចលើកទ័ពទៅច្បាំងជាមួយ ប្រទេសគេ អាចនឹងឈ្នះ ប៉ុន្តែមុននឹងឈ្នះ ក៏មានការបាត់បង់អាយុជីវិតកងទ័ព និងមានការចំណាយលុយអស់ជាច្រើនថែមទៀតផង ។ តែសម័យឥឡូវ គេមិនប្រើអំណាច រឹង ទៀតនោះទេ គេប្រើអំណាចទន់ តាមរយះ អក្សរសាស្រ្ត ខ្សែភាពយន្ត គ្រប់រូបភាព និងប្រពន្ធ័ផ្សព្វផ្សាយថ្មីៗជាច្រើន ជាពិសេស ព័ត៌មាន នេះឯង ដើម្បីជះឥទ្ធិពល លើប្រទេសផ្សេងទៀត។

ឯកឧត្តមបន្ថែមថា សម្រាប់សម័យនេះ ព័ត៌មានមានសារសំខាន់ណាស់ ព្រោះមនុស្សម្នាក់ ជាទូរទស្សន៍មួយ ហើយបញ្ហានេះ ក៏មានការលើកជាសំណួរ ថាហេតុអ្វីអនុញ្ញាត្តឲ្យមានអ្នកសារព័ត៌មានច្រើនម្ល៉េះ? ប៉ុន្តែសម្រាប់រដ្ឋមនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ថា សិទ្ធិធ្វើជាអ្នកសារព័ត៌មាន គឺជាសិទ្ធិរបស់ប្រជាពលរដ្ឋ ម្នាក់ៗ ដែលមិនអាចហាម ឃាត់គេបាននោះទេ តែបើខុស នឹងមានបញ្ហាប្រឈម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ដំណឹងដែលចុះផ្សាយនៅ កាសែត និងប្រពន្ធ័ព័ត៌មានស្របច្បាប់ និងមានវិជ្ជាជីវះ តាមរយះការសម្ដែងមតិ នៅពេលចុះផ្សាយខុស មិនមានការជាប់ទោសនោះទេ ដោយតម្រូវ អោយចុះផ្សាយកែតម្រូវ។ ដោយឡែក អ្នកដែលសរសេរកុហក ឬមិនពិត នៅលើបណ្តាញផ្សព្វផ្សាយសង្គម និងពុំមែនជាអ្នកសារព័ត៌មានស្របច្បាប់ អាចជាប់ទោសបាន ដោយសារមិនបានរៀនត្រឹមត្រូវ ខាងផ្នែកសារព័ត៌មាន។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំដល់ ប្រធាន អនុប្រធានមន្ទីរ និងមន្រ្តី ផ្នែកនៃមន្ទីរព័ត៌មាន ត្រូវចេះប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយសង្គមនេះ ជាពិសេសត្រូវជួបប្រជុំគ្នាជារៀងរាល់ព្រឹក ដើម្បីពិនិត្យតាមដានរាល់ព័ត៌មាន ដែលកើតមានឡើងថ្មីៗ ក្នុងព័ត៌មាន ដែលពាក់ព័ន្ធក្នុងខេត្តរបស់ខ្លួន និងរាយការណ៍ ជូនអភិបាលរងខេត្ត ដែលទទួលបន្ទុកការងារព័ត៌មាន និងបន្តជម្រាបដល់អភិបាលខេត្ត ដើម្បីមានវិធានការដោះស្រាយ និងស្រាយបំភ្លើជាបន្ទាន់ ជូនដល់ ប្រជាពលរដ្ឋ ថារឿងនេះកើតឡើងដោយសារមូលហេតុអ្វី? ទើបមានការស្ងប់ចិត្ត និង បញ្ជៀស បាននូវព័ត៌មានក្លែងក្លាយ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ការងារព័ត៌មាន ធ្វើ ១ ថ្ងៃ ២៤ ម៉ោង ហើយ ១ អាទិត្យ ៧ ថ្ងៃ មិនមានពេលឈប់នោះទេ ដើម្បីតាមឲ្យទាន់សភាពការ។ ជាងនេះទៅទៀត អ្វីដែលសំខាន់គឺការរួមគ្នា នៅក្នុងមន្ទីរ និងថ្នាក់ដឹក ជាមួយមន្រ្តីជុំវិញខេត្ត ពិសេសត្រូវមានកិច្ចសហការជាប់ជាមួយ អភិបាលខេត្ត និងអភិបាលរងខេត្ត ដែលទទួលបន្ទុកការងារព័ត៌មាន ដើម្បីឆ្លើយតបបានទាន់ពេលវេលា៕

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន
សម្រួលអត្ថបទ៖ សេង ផល្លី

Tags: ជាប់ទោសបណ្តាញផ្សព្វផ្សាយសង្គមរដ្ឋមន្ត្រីក្រសួង​ព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចក្នុងខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់

សមត្ថកិច្ចក្នុងខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យ ៥នាក់ពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់

ក្នុងពេលតែ២៤ម៉ោងអ្នកជំងឺ៣៤៥នាក់ទៀតស្លាប់នៅអ៉ីតាលី, ហើយសិស្សថ្នាក់វេជ្ជបណ្ឌិត ១០,០០០នាក់ នឹងចេញមកជួយទប់ទល់ COVID-19

ក្នុងពេលតែ២៤ម៉ោងអ្នកជំងឺ៣៤៥នាក់ទៀតស្លាប់នៅអ៉ីតាលី, ហើយសិស្សថ្នាក់វេជ្ជបណ្ឌិត ១០,០០០នាក់ នឹងចេញមកជួយទប់ទល់ COVID-19

គិតត្រឹមមួយថ្ងៃ ម្សិលមិញ ចំនួនអ្នកជាសះស្បើយពី COVID-19 នៅចិន មានដល់៩២២នាក់

គិតត្រឹមមួយថ្ងៃ ម្សិលមិញ ចំនួនអ្នកជាសះស្បើយពី COVID-19 នៅចិន មានដល់៩២២នាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.