ស្ពានឈើមួយកន្លែងស្ថិតក្នុងឃុំក្រូចគរ ស្រុកក្រឡាញ់ត្រូវបានក្រុមការងារចម្រុះចុះជួសជុល និងតភ្ជាប់ឡើងវិញ ក្រោយខូចខាតដោយទឹកជំនន់
ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗនោះ កាលពីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងាររបស់រដ្ឋាករទឹក ដោយមានការសហការជាមួយអាជ្ញាធរស្រុកក្រឡាញ់ បានចុះជួសជុល និងតភ្ជាប់ស្ពានឡើងវិញ នៅស្ពានឈើមួយកន្លែង ស្ថិតក្នុងភូមិគោកខ្យង ឃុំក្រូចគរ ស្រុកក្រឡាញ់ ដែលរងគ្រោះដោយសារទឹកជំនន់ហូរបុកផ្តាច់ក្នុងកំឡុងពេលភ្លៀងធ្លាក់ខ្លាំងកន្លងមក។ ក្នុងនោះដែរបន្ទាប់ពីមានការចូលរួមសហការយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរស្រុក ស្ពាននេះត្រូវបានភតភ្ជាប់រួចរាល់ជាស្ថាពរ។ ហើយអាជ្ញាធរក៏សូមការយោគយល់ពីសំណាក់បងប្អូនផងដែរចំពោះការជួសជុលមានភាពយឺតយ៉ាវ ដោយសារភ្លៀងដែលធ្វើអោយក្រុមការងារពិបាកក្នុងការជួសជុលនិងតភ្ជាប់។ ទន្ទឹមនឹងនេះដែរ ចំពោះការជួសជុល ...