អ្នកជំនាញកំពុងកែលម្អស្ពានហាលប្រាសាទអង្គរ ដើម្បីសុវត្ថិភាពភ្ញៀវទេសចរណ៍ ខណ:ដែលជួសជុលជិតរួចរាល់
អ្នកជំនាញគ្រប់គ្រងការជួសជុលការដ្ឋានស្ពានហាលឆ្លងកសិន្ធុទឹករបស់ប្រាសាទអង្គរវត្ត ឱ្យដឹងថា ដំណើរការជួសជុលស្ពានរាលហាលនេះ ជិតរួចរាល់ជាស្ថាពរហើយ ដោយអ្នកជំនាញកំពុងកែលម្អបន្ដិចបន្តួច ដើម្បីសុវត្ថិភាពភ្ញៀវទេសចរ។ លោក អន សុភាព មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបច្ចេកទេសអាយស៊ីស៊ីអង្គរលើកទី៣៧ ដែលធ្វើឡើងខេត្ដសៀមរាប កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ។លោកបន្ដថា មកដល់ពេលនេះ ...