មន្ត្រីជំនាញ៖ ស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុគីមីផ្សេងៗ
កន្លងមកស្រទាប់អូហ្សូនត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដែលប្រឈមទៅនឹងការធ្លុះធ្លាយ បង្កឡើងដោយសារសារធាតុគីមីផ្សេងៗ ដែលយើងប្រើប្រាស់ជាប្រចាំថ្ងៃ រួមមាន៖ការប្រើប្រាស់ទូទឹកកក បរិក្ខារត្រជាក់ និងឧបករណ៍ផ្សេងៗទៀត ដែលមានផ្ទុកសារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) និងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ជាដើម។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តពិធីសាម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា ដែលរៀបចំឡើងដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ...