Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានបណ្ដុះបណ្ដាលស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គម្រោងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ

ដោយ Pothe Thun
25/04/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ទទួលបានបណ្ដុះបណ្ដាលស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គម្រោងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ត្រីរាជការ បុគ្គលិកអង្គការ សហគមន៍ និងអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប បានទទួលការបណ្ដុះបណ្ដាលស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គម្រោងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភប្រចាំខេត្តសៀមរាប ដែលការបណ្ដុះបណ្ដាលនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០២៥នេះ។

លោក ឡុង វ៉ាន់សាក់ ប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្ត បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែមដល់ក្រុមការងារតាមវិស័យ ក្នុងការរៀបចំផែនការសម្រាប់គម្រោងប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ ក៏ដូចជាសម្រាប់សកម្មភាពការងារស្នូលរបស់ខ្លួន ហើយវាក៏ជាវេទិកាក្នុងការចែករំលែកនូវលទ្ធផលនៃការរកឃើញពីបញ្ហារបស់ក្រុមការងារតាមវិស័យផងដែរ។ វគ្គបណ្ដុះបណ្ដាលនេះ ក៏ដើម្បីធ្វើឱ្យអស់លោកលោកស្រី ដែលជាសមាជិកក្រុមការងារទាំងអស់ អាចអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងជំនាញបន្ថែម អំពីវិធីសាស្ត្រក្នុងការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គម្រោង។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនៅពេលនេះដែរ គឺជាលើកទី៤ ដែលរៀបចំឡើងក្រោមគម្រោងប្រព័ន្ធស្បៀងប្រចាំខេត្តសៀមរាប ដោយមានការសម្របសម្រួលរបស់រដ្ឋបាលខេត្ត និងការជួយគាំទ្របច្ចេកទេសពីអង្គការហ្គ្រេត និងអង្គការអាគ្រីស៊ុត៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តាមរយៈចំណងមិត្តដែកថែប ភាគីចិនប្ដេជ្ញារួមគ្នាជាមួយកម្ពុជា ប្រឆាំងអំពើពុករលួយឆ្លងដែន ដើម្បីកសាងបរិយាកាសសង្គមស្អាតស្អំប្រទេសទាំង២

តាមរយៈចំណងមិត្តដែកថែប ភាគីចិនប្ដេជ្ញារួមគ្នាជាមួយកម្ពុជា ប្រឆាំងអំពើពុករលួយឆ្លងដែន ដើម្បីកសាងបរិយាកាសសង្គមស្អាតស្អំប្រទេសទាំង២

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៤គ្រួសារ ក្នុងស្រុកប្រាសាទបាគង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៤គ្រួសារ ក្នុងស្រុកប្រាសាទបាគង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ឧបដ្ឋានសាលាថ្មីនៃវត្តប្រាសាទលលៃ ក្នុងស្រុកប្រាសាទបាគង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ

ឧបដ្ឋានសាលាថ្មីនៃវត្តប្រាសាទលលៃ ក្នុងស្រុកប្រាសាទបាគង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.