Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តាមរយៈចំណងមិត្តដែកថែប ភាគីចិនប្ដេជ្ញារួមគ្នាជាមួយកម្ពុជា ប្រឆាំងអំពើពុករលួយឆ្លងដែន ដើម្បីកសាងបរិយាកាសសង្គមស្អាតស្អំប្រទេសទាំង២

ដោយ Pothe Thun
25/04/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
តាមរយៈចំណងមិត្តដែកថែប ភាគីចិនប្ដេជ្ញារួមគ្នាជាមួយកម្ពុជា ប្រឆាំងអំពើពុករលួយឆ្លងដែន ដើម្បីកសាងបរិយាកាសសង្គមស្អាតស្អំប្រទេសទាំង២
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរយៈចំណងមិត្តភាព មិត្តដែកថែប ភាគីចិន បានប្ដេជ្ញាចិត្តខ្ពស់ រួមគ្នាជាមួយកម្ពុជាពង្រឹងការផ្លាស់ប្ដូរវប្បធម៌ និងប្រជាជន ជាពិសេសជំរុញកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយឆ្លងដែន ដើម្បីទទួលលទ្ធផលជាច្រើនក្នុងការប្រឆាំងអំពើពុករលួយ និងកសាងបរិយាកាសសង្គមស្អាតស្អំរវាងប្រទេសកម្ពុជា និងចិន។

ក្នុងដំណើរទស្សនកិច្ចនៅមន្ទីរអធិការកិច្ចខេត្តសៀមរាប នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ លោក ឡី កាង (Lei Gang) សមាជិកអចិន្ត្រៃយ៍នៃគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន បង្ហាញថា ប្រទេសកម្ពុជា-ចិន ជាបងប្អូនដែលចេះជួយគ្នា និងចេះចែករំលែកគ្នា ពិសេសថ្នាក់ដឹកនាំខេត្តយូណាន និងខេត្តសៀមរាប ក៏តែងតែផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក និងមានទំនាក់ទំនងជិតស្និទ្ធល្អប្រសើរថែមទៀតផង។ ជាងនេះទៅទៀត គឺកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម វប្បធម៌ ទេសចរណ៍ និងការអប់រំជាដើម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ឡី កាង បន្តថា ក្រោមការដឹកនាំរបស់គណៈអធិការកិច្ចវិន័យមជ្ឈិមបក្សកុម្មុយនីស្ដចិន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន និងមានការណែនាំពី ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន ការអនុវត្តការងារប្រឆាំងអំពើពុករលួយ និងការត្រួតពិនិត្យរដ្ឋាភិបាលស្អាតស្អំ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ និងបរិស្ថានសង្គមស្អាតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់។

លោក លឹម ភក្ដី ប្រធានមន្ទីរអធិការកិច្ចខេត្ត បង្ហាញថា មន្ទីរមានភារកិច្ចរៀបចំផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព ផែនការថវិកា និងផែនការប្រតិបត្តិ គ្រប់គ្រង និងសម្របសម្រួលការងាររដ្ឋបាល ពិធីការ បុគ្គលិក ធនធានមនុស្ស គណនេយ្យហិរញ្ញវត្ថុ ផែនការ ស្ថិតិសម្ភារ បរិក្ខារ និងសារពើភណ្ឌ។ ក្រៅពីនោះ មន្ទីរក៏មានតួនាទីគ្រប់គ្រង និងសម្របសម្រួលការងារអធិការកិច្ច តាមដានការអនុវត្តច្បាប់ ទទួលពិនិត្យ និងដោះស្រាយបណ្ដឹង ទទួលពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ និងពិនិត្យសមត្ថកិច្ច ដើម្បីចុះក្ដាប់សភាពការណ៍ ឬបញ្ជូនទៅអង្គភាពមានសមត្ថកិច្ច។

លោកក៏បានស្នើដល់ប្រតិភូចិន បន្តជំរុញការផ្លាស់ប្ដូរបទពិសោធ និងជំរុញអ្នកវិនិយោគធំៗ ឱ្យមកវិនិយោគនៅប្រទេសកម្ពុជា ពីសេសខេត្តសៀមរាប ឱ្យបានច្រើន ព្រមទាំងជួយផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ខ្មែរដល់ជនជាតិចិន ដើម្បីឱ្យមកទស្សនាប្រាង្គប្រាសាទអង្គរ លើទឹកដីខេត្តសៀមរាប ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៤គ្រួសារ ក្នុងស្រុកប្រាសាទបាគង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់២៤គ្រួសារ ក្នុងស្រុកប្រាសាទបាគង ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ឧបដ្ឋានសាលាថ្មីនៃវត្តប្រាសាទលលៃ ក្នុងស្រុកប្រាសាទបាគង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ

ឧបដ្ឋានសាលាថ្មីនៃវត្តប្រាសាទលលៃ ក្នុងស្រុកប្រាសាទបាគង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ

សប្បុរសជន បាននាំយកអំណោយចែកជូន ប្រជាពលរដ្ឋខ្វះខាត នៅសង្កាត់ជ្រាវ ក្រុងសៀមរាប

សប្បុរសជន បាននាំយកអំណោយចែកជូន ប្រជាពលរដ្ឋខ្វះខាត នៅសង្កាត់ជ្រាវ ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.