ក្រសួងសុខាភិបាល អំពាវនាដល់ពលរដ្ឋអោយប្រុងប្រយ័ត្នបន្ថែមទៀត ខណ:ដែលមានបុរសខ្មែរម្នាក់បានស្លាប់ ដោយសារមេរោគកូវីដ១៩
អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដោយទទួចឲ្យបងប្អូនជនរួមជាតិទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសអនុវត្តឲ្យបានម៉ត់ចត់បំផុតចំពោះ៣ការពារ និង៣កុំ ខណៈកម្ពុជាមានករណីស្លាប់ជាលើកដំបូងដោយសារមេរោគកូវីដ-១៩ ទៅលើបុរសជនជាតិខ្មែរម្នាក់ មានអាយុ៥០ឆ្នាំ។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ប៊ីធីវី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាគ្រប់ពេលវេលា ...