Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ក្រសួងសុខាភិបាល អំពាវនាដល់ពលរដ្ឋអោយប្រុងប្រយ័ត្នបន្ថែមទៀត ខណ:ដែលមានបុរសខ្មែរម្នាក់បានស្លាប់ ដោយសារមេរោគកូវីដ១៩ 

ដោយ Pothe Thun
11/03/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានអំពាវនាវដោយទទួចឲ្យបងប្អូនជនរួមជាតិទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ជាពិសេសអនុវត្តឲ្យបានម៉ត់ចត់បំផុតចំពោះ៣ការពារ និង៣កុំ ខណៈកម្ពុជាមានករណីស្លាប់ជាលើកដំបូងដោយសារមេរោគកូវីដ-១៩ ទៅលើបុរសជនជាតិខ្មែរម្នាក់ មានអាយុ៥០ឆ្នាំ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ប៊ីធីវី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាគ្រប់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ក្នុងការទប់ស្កាត់នៃការរីករាលដាលមេរោគកូវីដ-១៩នេះ ដោយមិនត្រូវមើលស្រាល អំពីស្ថានការណ៍នោះឡើយ ហើយទៅមុខទៀតក៏យើងមិនទាន់ដឹងថា វានឹងមានអ្វីធ្ងន់ធ្ងរជាងនេះទៅទៀតនោះផងដែរ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានលើកអំពីករណីស្លាប់ បុរសខ្មែរម្នាក់ អាយុ៥០ឆ្នាំមានទីលំនៅក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារមេរោគកូវីដ-១៩ នាព្រឹកថ្ងៃនេះផងដែរ ដោយលោកជំទាវ បានបញ្ជាក់ថាមកពី ស្ថានភាពជំងឺរបស់បុរសនេះមានលក្ខណ:ធ្ងន់ធ្ងរបំផុតចំពោះសួតរបស់គាត់ ដែលមិនអាចជួយគាត់ឲ្យបាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា មានការសោកស្តាយ យ៉ាងខ្លាំង ចំពោះករណីបុរសជនជាតិខ្មែរ ដែលបានស្លាប់ដោយសារមេរោគកាចសាហាវមួយ ហើយក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ។

សូមរំលឹកថា មកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានករណីឆ្លងនូវមេរោគកូវីដ១៩នេះឡើង ដល់ចំនួន១១៦៣នាក់ហើយ ដោយក្នុងនោះអ្នកជាសះស្បើយចំនួន៥៩៧នាក់ និងអ្នកបន្តសម្រាកព្យាបាលចំនួន៥៦៤នាក់ ហើយឆ្លងនៅក្នុងសហគមន៍ ២០កុម្ភ:មានចំនួន ៦៥២នាក់ ៕

អត្ថបទ: លោកបូ សាវី

កែសម្រួលដោយ លីវ សុខុន!!!

Tags: ក្រសួង​សុខាភិបាលស្លាប់ដោយមេរោគកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីរសុខាភិបាលខេត្ត អំពាវនាវដល់ពលរដ្ឋដែលចូលមកខេត្តសៀមរាប សូមចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការត្រួតពិនិត្យសុខភាពបឋម នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ

ប្រធានមន្ទីរសុខាភិបាលខេត្ត អំពាវនាវដល់ពលរដ្ឋដែលចូលមកខេត្តសៀមរាប សូមចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការត្រួតពិនិត្យសុខភាពបឋម នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់យោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប ត្រូវអនុវត្តតាមវិធានការ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ប្រកាសឲ្យបើកដំណើរការការសិក្សាជាធម្មតាវិញឡើងវិញ ចំពោះសាលាទាំង១៩ ដែលបានផ្អាកជាបណ្តោះអាសន្នកន្លងមក

ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ប្រកាសឲ្យបើកដំណើរការការសិក្សាជាធម្មតាវិញឡើងវិញ ចំពោះសាលាទាំង១៩ ដែលបានផ្អាកជាបណ្តោះអាសន្នកន្លងមក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.