Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ប្រធានមន្ទីរសុខាភិបាលខេត្ត អំពាវនាវដល់ពលរដ្ឋដែលចូលមកខេត្តសៀមរាប សូមចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការត្រួតពិនិត្យសុខភាពបឋម នៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋមនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ

ដោយ Pothe Thun
12/03/2021
នៅក្នុង កូវីដ-១៩, ព័ត៌មានជាតិ
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើតឡើងជារៀងរាល់ថ្ងៃ ដែលបញ្ហានេះ ទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ជាខ្លាំងក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដូចជាការបិទតំបន់កំសាន្តខ្លះៗ និង តំបន់រដ្ឋបាលមួយចំនួនផងដែរ ជាពិសេសបានធ្វើការណែនាំដល់ប្រជាពលរដ្ឋទូទៅសូមឲ្យអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ៣ការពារ និង៣កុំ។ លោកវេជ្ជបណ្ឌិត មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីបច្ចុប្បន្នភាពសៀមរាប-អង្គរ របស់វិទ្យុនិងទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តសៀមរាប ដែលបានផ្សាយផ្ទាល់កាលពីរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ មានប្រសាសន៍ទៀតថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ១៩នេះ រដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត បានផ្ដួចផ្ដើមបង្កើតប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីត្រួតពិនិត្យសុខភាពពលរដ្ឋដែលមានបំណងចូលមកក្នុងខេត្តសៀមរាប ដូចជាការវាស់កំដៅខ្លួន និង ស្កែន QR Code Stop COVID-19 «ទប់ស្កាត់ ជំងឺកូវីដ១៩ » ដូច្នេះក្នុងឱកាសនេះ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលមកក្នុងខេត្តសៀមរាប មេត្តាអធ្យាស្រ័យ និង ចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការអនុវត្តការងារនេះប្រកបដោយភាពរលូន ព្រោះគោលបំណងសំខាន់នៃការត្រួតពិនិត្យនេះ គឺការការពារ និង ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងក្រុមគ្រួសាររបស់យើង និង សហគមន៍របស់យើង បានទាន់ពេលវេលា ។

បើតាមប្រសាសន៍របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង ដែលបានប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យសុខភាពបឋម នៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ បានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ដល់ទី១០ខែមីនាឆ្នាំ២០២១នេះ បានត្រួតពិនិត្យសុខភាពបឋមសម្រាប់ប្រជាពលរដ្ឋចូលមកខេត្តសៀមរាប បានចំនួន២.៧៣១នាក់ ក្នុងនោះបានស្កេនឃ្យូអរកូតបានចំនួន៧៣៩នាក់ ហើយមិនទាន់រកឃើញមានជនណាម្នាក់ ជាប់សង្ស័យពាក់ព័ន្ធកូវីដ១៩ ហើយត្រូវឱ្យធ្វើចត្តាឡីស័កនៅឡើយដែរ ប៉ុន្តែគិតត្រឹមរសៀលថ្ងៃទី១១ម្សិលមិញនេះ ស្ថានភាពប្រជាពលរដ្ឋចូលមកខេត្តសៀមរាប មានការថយចុះជាមុន ដែលកត្តាទាំងនេះអាចបណ្តាលមកពីប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ហើយមិនហានចេញដើរ ដោយសារការរីករាលដាលនៃមេរោគកូវីដកាន់តែខ្លាំង ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ខែមីនា ឆ្នាំ២០២១នេះ ឯកត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការត្រួតពិនិត្យសុខភាពបឋម នៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ ហើយការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ប៉ុន្តែមិនមានតម្រូវឱ្យធ្វើចត្តាឡីស័ក លើកលែងតែករណីសង្ស័យ ហើយក្នុងនោះ ក្រុមការងារក៏បានណែនាំដល់ជាពលរដ្ឋ ឱ្យអនុវត្តការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូវីដ១៩”ផងដែរ ។

គួររំលឹកថា បន្ទាប់ពីការផ្ទុះករណីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈមកទល់ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ មានអ្នកឆ្លងកូវីដ១៩ សម្រាប់ព្រឹត្តិការណ៍នេះ ចំនួន ៧១៦ នាក់ ក្នុងស្រីចំនួន ៣៣៨ នាក់ និង មានអ្នកស្លាប់ចំនួន០១នាក់ ប៉ុន្តែក៏មានអ្នកជាសះស្បើយវិញផងដែរ ដែលមានចំនួនសរុប ១៣១ នាក់ ក្នុងនោះស្រីចំនួន ៦០ នាក់ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល ៕

អត្ថបទ និង រូបថត ៖ លោក លីវ សាន្ត និង សហការី

Tags: ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់យោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប ត្រូវអនុវត្តតាមវិធានការ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំដល់យោធិនពិការនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប ត្រូវអនុវត្តតាមវិធានការ៣ការពារ និង៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ប្រកាសឲ្យបើកដំណើរការការសិក្សាជាធម្មតាវិញឡើងវិញ ចំពោះសាលាទាំង១៩ ដែលបានផ្អាកជាបណ្តោះអាសន្នកន្លងមក

ការិយាល័យអប់រំ យុវជន និងកីឡាស្រុកពួក ប្រកាសឲ្យបើកដំណើរការការសិក្សាជាធម្មតាវិញឡើងវិញ ចំពោះសាលាទាំង១៩ ដែលបានផ្អាកជាបណ្តោះអាសន្នកន្លងមក

ក្រសួងសុខាភិបាលផ្អាកជាបណ្តោះអាសន្នចាក់វ៉ាក់សាំង សម្រាប់អ្នកចាក់លើកទី១ ខណៈអ្នកត្រូវចាក់លើកទី២ នៅតែបន្តធម្មតា

ក្រសួងសុខាភិបាលផ្អាកជាបណ្តោះអាសន្នចាក់វ៉ាក់សាំង សម្រាប់អ្នកចាក់លើកទី១ ខណៈអ្នកត្រូវចាក់លើកទី២ នៅតែបន្តធម្មតា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.