អំឡុងខែមីនាអ្នកដំណើរជិត៧មុឺននាក់ ឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តសៀមរាប
រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អ្នកបើកបរ និងអ្នកដំណើរជិត ៧មុឺននាក់ បានឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code ស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តសៀមរាប នេះបើយោងតាមការបូកសរុបរបាយការណ៍ប្រចាំថ្ងៃ របស់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប។ គួររំលឹកថា ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ...