Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អំឡុងខែមីនាអ្នកដំណើរជិត៧មុឺននាក់ ឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តសៀមរាប

ដោយ Pothe Thun
01/04/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
98
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អ្នកបើកបរ និងអ្នកដំណើរជិត ៧មុឺននាក់ បានឆ្លងកាត់ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code ស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ របស់រដ្ឋបាលខេត្តសៀមរាប នេះបើយោងតាមការបូកសរុបរបាយការណ៍ប្រចាំថ្ងៃ របស់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប។

គួររំលឹកថា ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code ស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ត្រូវបានរដ្ឋបាលខេត្តសៀមរាប រៀបចំមួយទីតាំងដំបូង នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងស្រុកជីក្រែង មានព្រំប្រទល់នឹងខេត្តកំពង់ធំ។ ដោយមានភាពចាំបាច់ ក្នុងបង្ការទប់ស្កាត់ ការរាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ រដ្ឋបាលខេត្តសៀមរាប បានរៀបចំបន្ថែមមួយទីតាំងទៀត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងស្រុកក្រឡាញ់ មានព្រំប្រទល់នឹងខេត្តបន្ទាយមានជ័យ។

តាមការបូកសរុបរបាយការណ៍ប្រចាំថ្ងៃនេះ បង្ហាញថា អ្នកបើកបរ និងអ្នកដំណើរ មកពីរាជធានីខេត្តចំនួន៥ បានឆ្លងកាត់ និងមកកាន់ខេត្តសៀមរាប រួមមានរាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តកំពង់ធំ ខេត្តព្រះសីហនុ និងខេត្តកណ្ដាល ក្នុងនោះមានជនបរទេសសរុបចំនួន ២០នាក់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមប្រសាសន៍ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បញ្ជាក់កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅនេះថា ចំពោះអ្នកបើកបរ ក៏ដូចជាអ្នកដំណើរ ដែលមកពីតំបន់មានហានិភ័យខ្ពស់ នៃការរាលដាលជំងឺកូវីដ-១៩ ក្រុមការងារនៅប៉ុស្តិត្រួតពិនិត្យនឹងធ្វើការកត់សម្គាល់ ទន្ទឹមនោះ ក្រុមគ្រូពេទ្យមណ្ឌលចត្តាឡីស័ក នៃមន្ទីរសុខាភិបាលខេត្ត នឹងធ្វើការវិភាគវាយតម្លៃលើស្ថានភាពសុខភាពរបស់ពួកគាត់ផងដែរ។

គួរជម្រាបថា ប៉ុស្តិត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code ស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ចំនួន២ទីតាំង នៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ និងព្រំប្រទល់ខេត្តបន្ទាយមានជ័យ នៅបន្តសកម្មភាពពិនិត្យនិងស្រង់ស្ថិតិជាធម្មតាគិតមកទល់ថ្ងៃទី១ ខែមេសានេះ។ លើសពីនេះ រដ្ឋបាលខេត្តសៀមរាប ក៏បានធ្វើការណែនាំស្ដីកាតព្វកិច្ចការពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ព្រមទាំងបានចុះធ្វើកិច្ចសន្យាជាមួយទីតាំងឯកជនដែលមិនអនុវត្តន៍ តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល កាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតបុគ្គល អំឡុងពេលនៃការរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ផងដែរ។

អត្ថបទ៖ លោក សេង ផល្លី

Tags: ប៉ុស្តិត្រួតពិនិត្យសុខភាពបឋមស្វែងរកអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន Pfizer-BioNTech និយាយថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ខ្លួន«មានប្រសិទ្ធភាព១០០%»ចំពោះក្មេងអាយុពី ១២-១៥ឆ្នាំ

ក្រុមហ៊ុន Pfizer-BioNTech និយាយថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩របស់ខ្លួន«មានប្រសិទ្ធភាព១០០%»ចំពោះក្មេងអាយុពី ១២-១៥ឆ្នាំ

WHO អះអាងថា វ៉ាក់សាំង Sinopharm និង Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាព ប៉ុន្តែត្រូវការទិន្នន័យបន្ថែមមុនទទួលស្គាល់

WHO អះអាងថា វ៉ាក់សាំង Sinopharm និង Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាព ប៉ុន្តែត្រូវការទិន្នន័យបន្ថែមមុនទទួលស្គាល់

ថ្ងៃដំបូងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៤,០០០ដូស ក្នុងយុទ្ធនាការចាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប !

ថ្ងៃដំបូងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៤,០០០ដូស ក្នុងយុទ្ធនាការចាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.