Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

ថ្ងៃដំបូងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៤,០០០ដូស ក្នុងយុទ្ធនាការចាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប !

ដោយ Pothe Thun
02/04/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍
ថ្ងៃដំបូងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៤,០០០ដូស ក្នុងយុទ្ធនាការចាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប !
44
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរពេទ្យបង្អែក២កន្លែង និងមណ្ឌលសុខភាពចំនួន២០ទីតាំងផ្សេងទៀត នៅក្នុងខេត្តសៀមរាប ដែលប្រតិបត្តិការដោយគ្រូពេទ្យជំនាញចំនួន២៤ក្រុម បានដំណើរការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ បង្ការកូវីដ-១៩ ស្របពេលដែលដើមខែមេសានេះ ដំណើរការវិភាគចុងក្រោយ របស់អង្គការសុខភាពពិភពលោក(WHO)បានមើលឃើញថា វ៉ាក់សាំងផលិតដោយប្រទេសចិន ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម មានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់ WHO ហើយ។

ជាមួយនោះ វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ស៊ីណូវ៉ាក់ បានដឹកជញ្ជូនមកដល់ខេត្តសៀមរាប កាលពីយប់ថ្ងៃទី៣១ ខែមីនា និងត្រូវបានដឹកជញ្ជូនបែងចែកបន្តទៅតាមបណ្តាគោលដៅនានា ក្នុងថ្ងៃទី០១ ខែមេសា។ ក្នុងដំណើររួមគ្នានៅក្នុងយុទ្ធនាការ ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គណ:កម្មការចំពោះកិច្ចរបស់ខេត្ត នៅខេត្តសៀមរាបយុទ្ធនាការនេះត្រូវបានចាប់ផ្តើមដំណើរការដំបូង ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប។

នៅក្នុងផែនការគ្របដណ្តប់ការចាក់វ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ-១៩នេះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានបង្ហាញឲ្យដឹងថា លើគោលដៅទាំង១២ក្រុង-ស្រុក ត្រូវបានអនុគណ:កម្មការចំពោះកិច្ច រៀបចំឲ្យមានទីតាំងចាក់វ៉ាក់សាំងនេះចំនួន២២កន្លែង ក្នុងនោះរួមមាននៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកសូទ្រនិគម, ប្រតិបត្តិការដោយគ្រូពេទ្យចំនួន៤ក្រុម និងគ្រូពេទ្យចំនួន២០ក្រុមផ្សេងទៀត ត្រូវបានដាក់ពង្រាយនៅតាមបណ្តាមណ្ឌលសុខភាពចំនួន២០ទីតាំងទៀតទូទាំងខេត្ត។ សម្រាប់មួយថ្ងៃបូងនេះ វ៉ាក់សាំងប្រឆាំងជម្ងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ប្រមាណជា ៤,០០០ដូស ត្រូវបានចាក់ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការជុំវិញខេត្ត មន្រ្តីរដ្ឋបាលមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងមន្រ្តីបុគ្គលិកចូលនិវត្តផងដែរ តាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតកម្រៃ និងមិនប្រកាន់និន្នាការអ្វីនោះឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

សូមជម្រាបថា វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ត្រូវបានចរាចរឱ្យប្រើប្រាស់នៅលើបណ្តាប្រទេសជាច្រើនក្នុងពិភពលោក ឆ្លើយតបទៅនឹងការរាតត្បាតនៃជម្ងឺកូវីដ-១៩ ក្រោមចំណងជើងថា៖ ទីបំផុត ទៅ! អង្គការសុខភាពពិភពលោកសម្រេចថា ” វ៉ាក់សាំងចិន មានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់ WHO ហើយ” ដែរត្រូវបានចេញផ្សាយដោយគេហទំព័រក្នុងស្រុក កាលពីថ្ងៃទី០១ ខែមេសានេះ ដោយយោងតាមប្រភពព័ត៌មានពីបរទេស(CGTN )។ ប្រធានក្រុមជំនាញរបស់អង្គការ សុខភាពពិភពលោក បង្ហើបឲ្យដឹងថា វ៉ាក់សាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ដែលផលិតដោយប្រទេសចិន កំពុងស្ថិតក្នុងដំណើរការវិភាគចុងក្រោយរបស់អង្គការសុខភាពពិភពលោក ហើយអាចនឹងត្រូវសម្រេចឆាប់ៗនេះ សម្រាប់ការដាក់ប្រើប្រាស់ជាផ្លូវការ ព្រោះវាមានប្រសិទ្ធភាពគ្រប់គ្រាន់តាមលក្ខខណ្ឌរបស់WHO ហើយសេចក្តីប្រកាសការសម្រេចចិត្តនោះ អាចនឹងធ្វើឡើងជាសាធារណៈ នាអំឡុងដើមខែមេសាឆ្នាំ២០២១នេះ៕

អត្ថបទ និងរូបភាព៖ ងិន គឹមឡេង ,ទ្រា ពន្លឺ
កែសម្រួល៖ លីវ សុខុន

Tags: កូវីដ-១៩ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បង្ការកូវីដ-១៩វ៉ាក់សាំងផលិតដោយប្រទេសចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារក្រីក្រចំនួន៣៨គ្រួសាររស់នៅក្នុងឃុំចាន់ស ទទួលអំណោយពីអង្គការទស្សនៈពិភពលោក

គ្រួសារក្រីក្រចំនួន៣៨គ្រួសាររស់នៅក្នុងឃុំចាន់ស ទទួលអំណោយពីអង្គការទស្សនៈពិភពលោក

យ៉ាងហោចណាស់មនុស្ស ៣៦ នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងដឹកមនុស្សជាង ៣0០ នាក់ធ្លាក់ផ្លូវនៅតៃវ៉ាន់

យ៉ាងហោចណាស់មនុស្ស ៣៦ នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងដឹកមនុស្សជាង ៣0០ នាក់ធ្លាក់ផ្លូវនៅតៃវ៉ាន់

ក្រុមហ៊ុន SINOVAC អះអាងថា ខ្លួនមានសមត្ថភាពផលិតវ៉ាក់សាំងកូវីដ-១៩ បាន២ពាន់លានដូសក្នុងមួយឆ្នាំ

ក្រុមហ៊ុន SINOVAC អះអាងថា ខ្លួនមានសមត្ថភាពផលិតវ៉ាក់សាំងកូវីដ-១៩ បាន២ពាន់លានដូសក្នុងមួយឆ្នាំ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.