Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

WHO អះអាងថា វ៉ាក់សាំង Sinopharm និង Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាព ប៉ុន្តែត្រូវការទិន្នន័យបន្ថែមមុនទទួលស្គាល់

ដោយ Pothe Thun
01/04/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
WHO អះអាងថា វ៉ាក់សាំង Sinopharm និង Sinovac មានសុវត្ថិភាព និងប្រសិទ្ធភាព ប៉ុន្តែត្រូវការទិន្នន័យបន្ថែមមុនទទួលស្គាល់
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកជំនាញផ្នែកវ៉ាក់សាំងហៅកាត់ SAGE របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា យោងតាមលទ្ធផលវិភាគជាបឋម នៃទិន្នន័យធ្វើតេស្តវ៉ាក់សាំង Sinopharm និង Sinovac បានបង្ហាញថា វ៉ាក់សាំងចិនទាំងពីរ មានសុវត្ថិភាពនិងប្រសិទ្ធភាពល្អ ប្រឆាំងនឹងជំងឺ COVID-19 ប៉ុន្តែពួកគេត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីឲ្យពួកវាមានការទទួលស្គាល់ពី WHO បាន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែមេសា ឆ្នាំ២០២១។

ក្រុមអ្នកជំនាញ SAGE ដែលមានតួនាទីផ្តល់ប្រឹក្សាឲ្យអង្គការ WHO ជុំវិញគោលការណ៍វ៉ាក់សាំងនោះ បានលើកឡើងថា គួរតែមានការសិក្សាថែមទៀត ដើម្បីប្រមូលទិន្នន័យអំពីវ៉ាក់សាំង Sinovac និង Sinopharm ក្នុងចំណោមក្រុមបុគ្គលដូចជា មនុស្សចាស់និងអ្នកដែលមានជំងឺប្រចាំកាយ មុនពេលពួកវាអាចត្រូវបានទទួលស្គាល់ ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) របស់ WHO ប៉ុន្តែយោងទៅតាមទិន្នន័យ ដែលពួកគេមានក្នុងដៃ គឺវ៉ាក់សាំងទាំងពីរ មានសុវត្ថិភាពនិងប្រសិទ្ធិភាពល្អ ក្នុងការប្រឆាំងទប់ទល់ជាមួយ COVID-19។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ WHO បានផ្តល់ការទទួលស្គាល់ EUL ដល់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ប្រាយហ្សឺ បាយអូទិច (Pfizer-BioNTech) , អាស្ត្រាសេនីកា (AstraZeneca) និង ចនសុន អេន ចនសុន (Johnson & Jonhson)។ ការទទួលស្គាល់ EUL ពី WHO អនុញ្ញាតឲ្យវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនទាំងនោះ អាចប្រើប្រាស់ក្នុងយន្តការវ៉ាក់សាំងអន្តរជាតិ កូវ៉ាស់ (COVAX ) ដែលជាកម្មវិធីផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍបាន៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: SinopharmSinovacWHO
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃដំបូងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៤,០០០ដូស ក្នុងយុទ្ធនាការចាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប !

ថ្ងៃដំបូងវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៤,០០០ដូស ក្នុងយុទ្ធនាការចាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្នុងខេត្តសៀមរាប !

គ្រួសារក្រីក្រចំនួន៣៨គ្រួសាររស់នៅក្នុងឃុំចាន់ស ទទួលអំណោយពីអង្គការទស្សនៈពិភពលោក

គ្រួសារក្រីក្រចំនួន៣៨គ្រួសាររស់នៅក្នុងឃុំចាន់ស ទទួលអំណោយពីអង្គការទស្សនៈពិភពលោក

យ៉ាងហោចណាស់មនុស្ស ៣៦ នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងដឹកមនុស្សជាង ៣0០ នាក់ធ្លាក់ផ្លូវនៅតៃវ៉ាន់

យ៉ាងហោចណាស់មនុស្ស ៣៦ នាក់បានស្លាប់ បន្ទាប់ពីរថភ្លើងដឹកមនុស្សជាង ៣0០ នាក់ធ្លាក់ផ្លូវនៅតៃវ៉ាន់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.