ក្រុមហ៊ុន SINOVAC អះអាងថា ខ្លួនមានសមត្ថភាពផលិតវ៉ាក់សាំងកូវីដ-១៩ បាន២ពាន់លានដូសក្នុងមួយឆ្នាំ
នៅថ្ងៃសុក្រនេះ ក្រុមហ៊ុនផលិតឱសថចិន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) បាននិយាយថា រោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៣របស់ខ្លួនបានបង្ហាញខ្លួនជាផ្លូវការហើយ និងបានចាប់ផ្ដើមផលិតគ្រឿងផ្សំវ៉ាក់សាំងជាច្រើន ដែលបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំទ្វេដងរហូតដល់ ២ពាន់លានដូស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។ អ្នកនាំពាក្យក្រុមហ៊ុនផលិតឱសថចិន Sinovac បានគូសបញ្ជាក់ថា រោងចក្រទី៣ដែលស្ថិតនៅទីក្រុងប៉េកាំងបានចាប់ផ្ដើមបណ្ដុះកោសិកាដែលវីរុសកូរ៉ូណា ...