បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងក្រុងសៀមរាប ខណៈមានផ្ទុកវិជ្ជមានជំងឺកូវីដ-១៩
បុរសម្នាក់ជាប្រជាការពារភូមិក្នុងភូមិស្វាយដង្គំ បានដាច់ខ្យល់ស្លាប់ៗភ្លាមៗ កាលពីវេលាម៉ោង១៦ និង០០នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បន្ទាប់ពីបុរសខាងលើបានចូលទៅម៉ាស្សានៅកន្លែម៉ាស្សាមួយកន្លែង យីហោ ៧៧៧៧ ស្ថិតនៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប តែមិនទាន់បានម៉ាស្សាផង ស្រាប់តែបានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។ ស្រ្តីជាអ្នកម៉ាស្សា បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានចូលកន្លែងម៉ាស្សាខាងលើ ហើយបានអង្គុយនិយាយលេងជាមួយអ្នកម៉ាស្សាម្នាក់ តែមិនទាន់បានម៉ាស្សាផង ជនរងគ្រោះបានដកដង្ហើមថប់ៗ ...