អាជ្ញាធរអប្សរាគ្រោងនឹងរៀបចំពិធីអកអំបុក នៅបរិវេណក្រុងអង្គរធំ សម្រាប់ពិធីបុណ្យអុំទូកខាងមុខ
អាជ្ញាធរជាតិអប្សរា នឹងសហការជាមួយអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ គ្រោងរៀបចំពិធីបួងសួងសុំសេចក្តីសុខ និងពិធីអកអំបុក នៅទីលានជល់ដំរី ក្នុងបរិវេណក្រុងអង្គរធំ ខេត្តសៀមរាប សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខែវិច្ឆិកាខាងមុខនេះ ក្នុងនោះព្រះសង្ឃមកពីបណ្តាប្រទេសចំនួន៥៩ នឹងនិមន្តចូលរួម ព្រមទាំងបើកទូលាយឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលរួមដោយសេរីផងដែរ។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅព្រឹកថ្ងៃទី១ ...