អគាររាងគ្រាប់មីនតែមួយគត់លើពិភពលោក នឹងសាងសង់ក្នុងខេត្តសៀមរាប ដោយប្រើថវិកាប្រមាណ១៨លានដុល្លារអាមេរិក
ក្នុងដំណើរទស្សនកិច្ចនៅសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម វេណូ អាត់សុស៊ី (Ueno Atsushi) អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានស្វែងយល់ពីការងារបោសសំអាតមីននៅកម្ពុជា និងពិនិត្យមើលគម្រោងសាងសង់អគារសារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន ដែលនឹងចំណាយថវិកាប្រមាណ២,៤៥៤លានយេន ឬប្រហាក់ប្រហែលនឹង ១៨លានដុល្លារអាមេរិក ជាជំនួយរបស់ប្រទេសជប៉ុន។ ឯកឧត្តម ហេង រតនា ...