Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៣,៤៥៤គ្រួសារ នៅក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលអំណោយពីរាជរដ្ឋាភិបាល

ដោយ Pothe Thun
17/10/2022
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
35
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារនាំយកស្រូវពូជ និងអំណោយជាគ្រឿងឧបភោគបរិភោគដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋចំនួន ៣,៤៥៤គ្រួសារក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ក្នុងខេត្តសៀមរាប ដែលរងការខូតខាតដំណាំស្រូវដោយសារជំនន់ទឹកភ្លៀង ដើម្បីស្តារការដាំដុះឡើងវិញ នៅពេលទឹកជំនន់បានស្រក។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត រួមនឹងវត្តមានតំណាងក្រសួងកសិកម្ម លោកលោកស្រីថ្នាក់ដឹកមន្ទីរអង្គភាពមួយចំនួនក្នុងខេត្ត រួមនឹងមន្ត្រីរាជការ អាជ្ញាធរស្រុកជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខការយកចិត្តទុកដាក់ ក្តីនឹករលឹក និងក្តីអាណិតស្រលាញ់ ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅជូនប្រជាពលរដ្ឋ និងអាណិតស្រលាញ់ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរដល់សកម្មភាពសស្រាក់សស្រាំកន្លងមករបស់អាជ្ញាធរខេត្ត ស្រុក ឃុំ និងភូមិក្នុងការងារជួយប្រជាពលរដ្ឋ ពេលទឹកលិចកន្លងមក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានដែលទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋនាពេលបោះឆ្នោតកន្លងមក សូមបន្តបម្រើដល់ប្រជាពលរដ្ឋ ឲ្យបានល្អដោយមិនប្រកាន់ និន្នាការអ្វីឡើយ ជាពិសេសពេលពួកគាត់រងគ្រោះដោយទឹកជំនន់ និងមានតំរូវការជាក់ស្តែងផ្សេងៗទៀត។ ឯកឧត្តមក៏បានស្នើឱ្យអាជ្ញាធរ ខេត្ត ស្រុក ឃុំ សហការនឹងក្រសួងស្ថាប័នជំនាញ ពាក់ព័ន្ធបន្តចុះវាយតម្លៃតម្រូវការ ដើម្បីដាក់ចេញនូវសកម្មភាពជាក់ស្តែង ពេលទឹកកំពុងបន្តស្រកជាបន្តបន្ទាប់ ដែលនេះគឺជាទិសដៅយុទ្ធសាស្ត្រអាទិភាពចំបងមួយដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការស្តារជីវភាព ប្រជាពលរដ្ឋរងគ្រោះឡើងវិញបន្ទាន់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់សរុបចំនួន ៣,៤៥៤គ្រួសារ ដែលទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និងស្រូវពូជនាឱកាសនេះសម្រាប់៖ សម្រាប់ស្រុកស្រីស្នំ ប្រជាពលរដ្ឋ ចំនួន ១,០០០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៤គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធវីតាល់ ១កេះ និងថវិការ ២ម៉ឹនរៀន។ ជាមួយគ្នានោះប្រជាពលរដ្ឋ ចំនួន ៥១៤គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយជាស្រូវពូជ សម្រាប់ទុកដាំដុះស្ដារឡើងវិញ និងសល់ប្រជាពលរដ្ឋជាង ៧០០គ្រួសារ ក្នុងឃុំចំនួន៣ទៀត និងទទួលបានពូជស្រូវជាបន្តបន្ទាប់។ ដោយឡែកសម្រាប់ស្រុកក្រឡាញ់ ប្រជាពលរដ្ឋក្រីក្រដោយរងគ្រោះទឹកជំនន់ដែលបានទទួលអំណោយនាពេលនេះ មានចំនួន ១,០០០គ្រួសារ មកពីឃុំទាំង១០ ដោយទទួលបានក្នុង១គ្រួសារ៖ អង្ករ ២៤គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធវីតាល់ ១កេះ និងថវិការ ២ម៉ឹនរៀន និងប្រជាពលរដ្ឋក្នុងឃុំកំពង់ថ្កូវចំនួន ៥០គ្រួសារបានទទួលស្រូវពូជជានិមិត្តរូប ហើយនៅជាង ១,២០០គ្រួសារទៀត ក្រុមការងារនឹងធ្វើការចែកជូនជាបន្តបន្ទាប់ នៅពេលឆាប់ៗខាងមុខនេះ៕

Tags: ទឹកជំនន់ស្រុកក្រឡាញ់ស្រុកស្រីស្នំ​ស្រូវពូជ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋជាង៤ពាន់គ្រួសារទៀតដែលចាកចេញពីតំបន់អង្គរទៅភូមិរុនតាឯក និងភូមិពាក់ស្នែង ទៅទទួលបណ្ណសមធម៌ពីក្រសួងផែនការ

ពលរដ្ឋជាង៤ពាន់គ្រួសារទៀតដែលចាកចេញពីតំបន់អង្គរទៅភូមិរុនតាឯក និងភូមិពាក់ស្នែង ទៅទទួលបណ្ណសមធម៌ពីក្រសួងផែនការ

អង្គការA21 សហការជាមួយរាជរដ្ឋាភិបាល ប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្ស ឆ្ពោះទៅបញ្ចប់ការជួញដូរមនុស្ស !

អង្គការA21 សហការជាមួយរាជរដ្ឋាភិបាល ប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្ស ឆ្ពោះទៅបញ្ចប់ការជួញដូរមនុស្ស !

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឱ្យក្រុមហ៊ុនសាងសងអគាររដ្ឋបាលថ្មីនៃរដ្ឋសភា អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព សោភ័ណភាព និងទាន់ពេលវេលា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឱ្យក្រុមហ៊ុនសាងសងអគាររដ្ឋបាលថ្មីនៃរដ្ឋសភា អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព សោភ័ណភាព និងទាន់ពេលវេលា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.