Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អង្គការA21 សហការជាមួយរាជរដ្ឋាភិបាល ប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្ស ឆ្ពោះទៅបញ្ចប់ការជួញដូរមនុស្ស !

ដោយ Pothe Thun
17/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២នេះ នៅខេត្តសៀមរាប អង្គការA21 បានប្រារព្ធព្រឹត្តិការណ៍ដើរបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខ ដើម្បីបញ្ចប់ការជួញដូរមនុស្ស ដោយសហការជាមួយគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងលុបបំបាត់ការជួញដូរមនុស្ស។ ពិធីធ្វើឡើង ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ន អង្គការក្រៅរាជរដ្ឋាភិបាលពាក់ព័ន្ធជុំវិញខេត្ត យុវជនគ្រប់វិស័យជាង ៥០០នាក់បានចូលរួម នៅបរិវេណសួនច្បារក្បែរព្រះរាជដំណាក ក្នុងក្រុងសៀមរាប។ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានអចិន្រ្តៃយ៍គ.ខ.ប.ជ បានសំដែងសេចក្តីស្វាគមន៍ដល់អង្គពិធី និងធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពការអនុវត្ត និងលទ្ធផលសម្រេចបាននាពេលកន្លងមក និងរបាយការណ៍ការងាររបស់រដ្ឋបាលខេត្តរួចមក ដោយបានលើកឡើង អំពីអ្វីដែលនៅតែជាការព្រួយបារម្ភនោះ គឺការធ្វើទេសន្តរប្រវេសន៍ដោយប្រថុយប្រថានរបស់ពលករ ដែលមិនមានការធានាផ្នែកផ្លូវច្បាប់ និងមិនមានការគ្រប់គ្រងច្បាស់លាស់ ដែលនាំឱ្យប្រឈមនឹងហានិភ័យខ្ពស់ នៃអំពើកេងប្រវ័ញ្ច និងជួញដូរមនុស្ស។

 

ជាមួយគ្នានោះ លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា យើងប្រារព្ធពិធីបញ្ឈប់អំពើជួញដូរមនុស្សឆ្ពោះទៅមុខ ដើម្បីបញ្ចប់ការជួញដូរមនុស្សនេះ គឺធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីស្ថានភាព និងទំនោរនៃទេសន្តរប្រវេសន៍បច្ចុប្បន្ន ដើម្បីរិះរកវិធានការក្នុងការលុបបំបាត់ការធ្វើទេសន្តរប្រវេសន៍មិនប្រក្រតី គឺការជួញដូរមនុស្សខុសច្បាប់ និងរាល់ទម្រង់នៃអំពើកេងប្រវ័ញ្ចក្នុងវដ្ត នៃទេសន្តរប្រវេសន៍ និងលើកកម្ពស់ ទេសន្តរប្រវេសន៍ដោយសុវត្ថិភាពឲ្យមានរបៀបរយ និងស្របច្បាប់ ដោយត្រូវកំណត់រកបញ្ហារួម និងផ្លាស់ប្តូរមេរៀនបទពិសោធន៍ល្អៗ ក្នុងការដោះស្រាយបញ្ហាទាំងនោះ តាមរយ:ការពង្រឹងកិច្ចសហការក្នុងការឆ្លើយតបទៅនឹងការងារបង្ការទប់ស្កាត់ ការអនុវត្តច្បាប់ និងកិច្ចការពារជនរងគ្រោះ នៅក្នុងប្រទេសរបស់យើង ដើម្បីឈានទៅលុបបំបាត់ការជួញដូរមនុស្សឲ្យបានល្អប្រសើរថែមទៀត។ លោកជំទាវ មានប្រសាសន៍បន្ថែមទៀតថា ការងារទាំងនេះ គឺដើម្បីធ្វើយុទ្ធនាការ ផ្សព្វផ្សាយឱ្យយល់ដឹងអំពីព្រឹត្តិការណ៍ និងស្ថានភាពដែលពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ដែលកើតមាននៅក្នុងពិភពលោក និងក្នុងព្រះរាជាណាចក្រកម្ពុជា និងធ្វើការដាស់តឿនក្រើនរំលឹកអំពីភាពរងគ្រោះរបស់ប្រជាជនកម្ពុជា និងល្បិចកលថ្មីៗនៃជនល្មើស នាពេលបច្ចុប្បន្ន ព្រមទាំងធ្វើការផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ដែលឆ្ពោះទៅមុខក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាពឱ្យបានជាដាច់ខាត ក្រោមរូបភាពយុទ្ធនាការថ្នាក់ជាតិ និងសហប្រតិបត្តការជាមួយអន្តរជាតិ ទាំងក្នុងតំបន់ និងរដ្ឋនានាលើពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបជូនថា ពិធីនេះ ក៏មានធ្វើការហែរក្បួនតាមដងសំខាន់ ក្នុងក្រុងសៀមរាប យ៉ាងអធិកអធមជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងសមាជិក សមាជិកាផងដែរ៕

អត្ថបទ និងរូបភាពដោយ ស៊ាន សុផាត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឱ្យក្រុមហ៊ុនសាងសងអគាររដ្ឋបាលថ្មីនៃរដ្ឋសភា អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព សោភ័ណភាព និងទាន់ពេលវេលា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើឱ្យក្រុមហ៊ុនសាងសងអគាររដ្ឋបាលថ្មីនៃរដ្ឋសភា អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានគុណភាព សោភ័ណភាព និងទាន់ពេលវេលា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្រ្តៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យសមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្រ្តៃយ៍ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ជួបសម្តែងការគួរសម

អាកាសចរណ៍ស៊ីវិល បើកកិច្ចពិភាក្សាពីវប្បធម៌សន្ដិសុខ ដើម្បីពង្រឹងសន្តិសុខឱ្យមានប្រសិទ្ធភាពក្នុងការវិវត្តន៍ថ្មីៗក្នុងវិស័យអាកាសចរណ៍

អាកាសចរណ៍ស៊ីវិល បើកកិច្ចពិភាក្សាពីវប្បធម៌សន្ដិសុខ ដើម្បីពង្រឹងសន្តិសុខឱ្យមានប្រសិទ្ធភាពក្នុងការវិវត្តន៍ថ្មីៗក្នុងវិស័យអាកាសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.