Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាកាសចរណ៍ស៊ីវិល បើកកិច្ចពិភាក្សាពីវប្បធម៌សន្ដិសុខ ដើម្បីពង្រឹងសន្តិសុខឱ្យមានប្រសិទ្ធភាពក្នុងការវិវត្តន៍ថ្មីៗក្នុងវិស័យអាកាសចរណ៍

ដោយ Pothe Thun
18/10/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាកាសចរណ៍ស៊ីវិល បើកកិច្ចពិភាក្សាពីវប្បធម៌សន្ដិសុខ ដើម្បីពង្រឹងសន្តិសុខឱ្យមានប្រសិទ្ធភាពក្នុងការវិវត្តន៍ថ្មីៗក្នុងវិស័យអាកាសចរណ៍
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានរៀបចំសិក្ខាសាលាស្តីពី វប្បធម៌សន្ដិសុខ ដែលជាឯកសារថ្មីមួយ ក្នុងចំណោមឯកសារបណ្តុះបណ្តាលថ្មីៗមួយចំនួន ដែលអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ទើបបង្កើតថ្មីដើម្បីត្រៀមពេលវិស័យអាកាសចរណ៍រីកចម្រើន ដែលតម្រូវឱ្យចាត់វិធានការសន្តិសុខ ឱ្យមានប្រសិទ្ធភាពឆ្លើយតបទៅនឹងការវិវត្តន៍ថ្មីៗ ក្នុងវិស័យអាកាសចរណ៍។ សិក្ខាសាលានេះធ្វើឡើង នៅខេត្ដសៀមរាប មានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ។

ឯកឧត្ដម គឹម សុភ័ណ រដ្ឋលេខាធិការរដ្ឋាអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ដោយសារការរីកចម្រើននៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាពិសេសកំណើននៃការសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិថ្មីៗដូចជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី អាកាសយានដ្ឋាន អន្តរជាតិតារាសាគរ និងការពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដែលកំពង់ដំណើរការស្រាប់ នឹងឈានទៅបើកឱ្យដំណើរការនូវអាកាសយានដ្ឋានថ្មីជាបន្តបន្ទាប់ នោះ អាកាសចរណ៍ស៊ីវិល នឹងឈានដល់ប្រតិបត្តិការពេញលេញឡើងវិញ។ជាមួយគ្នានេះ ការរីកចម្រើនលើវិស័យអាកាសចរណ៍ ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការងារ សន្តិសុខ និងសុវត្ថិភាព។

ឯកឧត្ដមបញ្ជាក់ថា បើគ្មានប្រព័ន្ធសន្តិសុខរឹងមាំទេ យើងនឹងអាចជួបបញ្ហាប្រឈមមួយចំនួនដែលអាចនាំមកនូវហានិភ័យនិងផលវិបាកធ្ងន់ធ្ងរមិនខាន។ ដូចនេះការអនុវត្តវិធានការសន្តិសុខ ប្រកបដោយ ប្រសិទ្ធភាព ពិតជាចាំបាច់មិនអាចខ្វះបានឡើយ។ ការចាត់វិធានការឱ្យមានប្រសិទ្ធភាព តម្រូវឱ្យមានការអនុវត្តព្រមគ្នា រវាងអ្នកទទួលខុសត្រូវផ្ទាល់ដូចជា កំលាំងសន្តិសុខគ្រប់ប្រភេទ គ្រប់កម្រិត និងអ្នកចូលរួមសហការអនុវត្តដែលមិនមែនជាកំលាំងសន្តិសុខ ដូចជាអ្នកប្រើប្រាស់សេវាកម្ម អាកាសយានដ្ឋានរួមមាន៖ សេវាកម្មបម្រើលើផ្ទៃដី សេវាកម្មចាក់ប្រេងអាកាសយាន សេវាកម្ម បម្រើម្ហូបអាហារលើអាកាសយាន សេវាកម្មបោសសំអាតក្នុងស្ថានីយ និងនៅក្នុងយន្តហោះ សេវាកម្មលក់វត្ថុអនុស្សាវរីយ៍នៅក្នុងអាកាសយានដ្ឋានផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដមបន្ដថា ដើម្បីឱ្យមានការយល់ដឹងច្បាស់ អំពីវិធានការ សន្តិសុខ ទើបអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅក្នុងសម័យប្រជុំលើកទី៤០. បានអនុម័តឱ្យបន្តរៀបចំបង្កើតឯកសារនានា ដើម្បីលើកកម្ពស់ការយល់ដឹងសន្តិសុខ និងវប្បធម៌សន្ដិសុខ ដោយកំណត់យកឆ្នាំ២០២០ ជាឆ្នាំនៃវប្បធម៌សន្ដិសុខ (Year of Security Culture)។ ប៉ុន្តែដោយសារមានការរីករាលដាលនៃជម្ងឺកូវីដ-១៩ (Covid-19) នៅក្នុងឆ្នាំ២០២០ ទើបក្រុមប្រឹក្សាអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានពន្យារពេលទៅឆ្នាំ២០២១ ជាឆ្នាំនៃវប្បធម៌សន្ដិសុខវិញ។ ដើម្បីទទួលបានភាពជោគជ័យនៃឆ្នាំវប្បធម៌សន្តិសុខនេះអង្គការអាកាសចរណ៍ស៊ីវិលអន្តរ ជាតិ (ICAO) បានកំណត់នូវការងារអត្ថិភាពមួយចំនួនដូចជា អនុវត្តយុទ្ធនាការផ្សព្វផ្សាយឱ្យយល់ដឹងអំពី វប្បធម៌សន្ដិសុខជាសកលផង, ថ្នាក់តំបន់ផង និងរៀបចំព្រឹត្តការណ៍ផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹង ។បង្កើនសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ឲ្យគាំទ្រដល់ការខិតខំលើក កម្ពស់វប្បធម៌សន្ដិសុខ នៅក្នុងសហគមន៍អាកាសចរណ៍ ដែលម្នាក់ៗត្រូវទទួលខុសត្រូវចំពោះ ការងារសន្តិសុខ។ ដាក់ចេញនូវគោលការណ៍ណែនាំ ឲ្យអនុវត្តនូវយុទ្ធសាស្ត្រ ផែនការនិងយុទ្ធនាការផ្សេងៗ បន្តផ្តល់ការបណ្ដុះបណ្ដាល និងជួយជ្រោមជ្រែង ក្នុងការលើកម្ពស់វប្បធម៌សន្តិសុខនៅក្នុង ស្ថាប័នពាក់ព័ន្ធនឹងអាកាសចរណ៍ស៊ីវិល។

សូមបញ្ជាក់ថា សិក្ខាសាលាស្ដីពីវប្បធម៌សន្ដិសុខនេះ ជាលើកទី៣ហើយ ដែលរៀបចំដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដែលលើកទី១ រៀបចំធ្វើតាមប្រព័ន្ធអនឡាញនៅប្រទេសណូវែលសេឡង់ កាលពីខែមេសា ឆ្នាំ២០២២ និងលើកទី២ក៏រៀបចំធ្វើតាមប្រព័ន្ធអនឡាញ ដែរនៅប្រទេសសិង្ហបុរី កាលពីខែមិថុនា ឆ្នាំ២០២២៕

អត្ថបទ និង រូបភាព៖ លោគ បូ សាវី

Tags: អាកាសចរណ៍ស៊ីវិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អនុវិទ្យាល័យធ្លក ស្រុកស្រីស្នំទទួលអគារសិក្សា១ខ្នង ពីអង្គការសម្រេចសុបិនកុមារកម្ពុជា

អនុវិទ្យាល័យធ្លក ស្រុកស្រីស្នំទទួលអគារសិក្សា១ខ្នង ពីអង្គការសម្រេចសុបិនកុមារកម្ពុជា

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាន  និងផែនការការងារដែលត្រូវបំពេញបន្ត

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ទី៣ ខែតុលា ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបាន និងផែនការការងារដែលត្រូវបំពេញបន្ត

អង្គកឋិនទានមហាសាមគ្គីបង្ហែចូលទៅកាន់វត្តដំណាក់ ក្នុងក្រុងសៀមរាប ទទួលបានបច្ច័យជាង ៩៩លានរៀល

អង្គកឋិនទានមហាសាមគ្គីបង្ហែចូលទៅកាន់វត្តដំណាក់ ក្នុងក្រុងសៀមរាប ទទួលបានបច្ច័យជាង ៩៩លានរៀល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.